ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះសាកលវិទ្យាល័យខេមរៈ​ ជាប់មនុស្សស្រី ជនជាតិចិន ចំនួន៤នាក់ លោតចុះពីអាគារ ជាន់ទី៣ របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​​ អគ្គិភ័យឆាបឆេះសាកលវិទ្យា ល័យខេមរៈ​ ជាប់ មនុស្សស្រីជនជាតិចិនចំនួន ៤នាក់លោតចុះពីអាគារជាន់ទី៣ របួស ត្រូវបានរថយន្តសង្គ្រោះដឹក ទៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ ១៩៨៦​ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ សាកលវិទ្យល័យមានមនុស្សស្រី ជាជនជាតិចិនចំនួន៤នាក់ បានស្នាក់នៅក្នុងសាលា ។ នៅមុនពេលកើតហេតុ ស្រាប់តែមានការឆ្លងចរន្តអគ្គិសនី ពីជាន់ផ្ទាល់ដីឆេះសម្ភារសិក្សា បង្កជាផ្សែងខ្មួលខ្មាញ់ធ្វើឲ្យ មនុស្សទាំង៤នាក់ ដែលស្នាក់នៅជាន់ទី៣មិន អាចចេញមកបាន ។

បន្ទាប់ពីកើតហេតុបន្តិចមក ទើបសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកពន្លត់ ។ ដោយសារតែផ្សែងហុយខ្លាំងពេកទ្រាំមិនបាននារីជនជាតិចិន សម្រេចចិត្តលោតទម្លាក់ខ្លួន ចុះមកក្រោយបណ្តាលឲ្យរងរបួស ភ្លាមនោះត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ទាក់ទងនិងគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យចេញ មកអន្តរាគមន៍ចំនួន១១គ្រឿង និងប្រើប្រាស់រថយន្តអស់ចំនួន៧គ្រឿង ហើយមូលហេតុបណ្តាល មកពីឆ្លងចរន្តអគ្គិសនី នៅជាន់ផ្ទាល់ដីឆេះសម្ភារសិក្សាមួយចំនួន ៕ ជ្រោយពេជ្រ


ចែករំលែក៖