កម្លាំងទាហានឥណ្ឌាបានសម្រេចវាយប្រហារទៅលើទីតាំង នានារបស់ក្រុមឧទ្ទាមនៅក្នុងទឹកដីប៉ាគីស្ថាន ដែលសង្ស័យថាជាក្រុមដែលបានបើកការវាយប្រហារទៅលើក្បួនរថយន្តយោធារបស់ឥណ្ឌានាពេល កន្លងមក ។
ក្រុមឧទ្ទាមទាំងនេះហើយត្រូវឥណ្ឌា ចាត់ទុកថា ជាមេខ្លោងវាយប្រហារលើក្បួនរថយន្តគណៈប្រតិភូទាហានឥណ្ឌាបណ្តាលឲ្យស្លាប់យ៉ាងតិច៤០នាក់កាលពីអំឡុងពេលថ្មីកន្លងទៅ នោះ ។
ឥណ្ឌាបានប្តេជ្ញាហើយថា នឹងមិនឲ្យ កងទ័ពរបស់ខ្លួនបាត់បង់ជីវិតទៅដោយ ទទេនោះឡើយ ។ ម្លេ៉ះហើយប្រតិបត្តិការបោសសម្អាតពួកឧទ្ទាមនៅក្នុងទឹកដីប៉ាគីស្ថាននេះ ក៏បានចាប់ផ្តើមធ្វើឡើងជាបន្ត បន្ទាប់ ។ រដ្ឋាភិបាលប៉ាគីស្ថានក៏មានការឈឺចាប់ណាស់ដែរបានសកម្មភាពរបស់យោធាឥណ្ឌានាពេលនេះហើយប្រកាស ថា ខ្លួនមិនអាចនៅស្ងៀមបានឡើយ បើមានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ខូចខាតផលប្រយោជន៍ទ្រង់ទ្រាយធំរបស់ប៉ាគីស្ថាននោះ ។
យន្តហោះចម្បាំងឥណ្ឌា 140 IAF ប្រុងជើងការជានិច្ចនៅបន្ទាត់ព្រំដែន ឃ្លាំមើល សកម្មភាពរបស់ពួកឧទ្ទាម ។ កាសែត ឥណ្ឌា ABP Newsបានផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ថា កម្លាំងទាហាន ឥណ្ឌាបានកម្ទេចជំរំលាក់ខ្លួនពួកឧទ្ទាម ក្នុងទឹកដីប៉ាគីស្ថាន៣កន្លែង គឺនៅតំបន់ Balakot មួយកន្លែង, នៅ Chakoti មួយ កន្លែង និងនៅ Muzaffarabad មួយកន្លែង។
ប្រភពដដែលអះអាងទៀតថា ពួកភេរវកម្មប្រហែល២០០នាក់បាត់បង់ជីវិត ដោយការវាយប្រហារនេះ ៕ សាធី