ព័ត៌មានទាន់ហេតុការណ៍៖

បុរសសតិមិនគ្រប់ចាប់រំលោភសេពសន្ថវៈលើស្ត្រីអ្នកជំងឺម្នាក់នៅក្នុងផ្ទះទាល់តែសន្លប់

ចែករំលែក៖

ខេត្តព្រៃវែង ៖ ពិតជាអសីលធម៌ ណាស់ដែលស្ត្រីមានជំងឺរ៉ាំរ៉ៃក្នុងខ្លួនម្នាក់ត្រូវជនសតិមិនគ្រប់ម្នាក់ចូលចាប់រំលោភសេពសន្ថវៈរហូតសន្លប់ ខណៈស្ត្រីរងគ្រោះ រូបនេះកំពុងដេកក្នុងផ្ទះតែម្នាក់ឯងកាលពី វេលាម៉ោង៤និង៥០នាទីរសៀលថៃ្ងអាទិត្យ ៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០១៩ស្ថិតនៅក្នុងផ្ទះរបស់ជនរងគ្រោះក្នុង ខេត្តព្រៃវែង ។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រី រងគ្រោះខាងលើអាយុ៤៧ឆ្នាំ ។ រីឯជន សង្ស័យឈ្មោះផល សុភន អាយុ៤០ឆ្នាំ មានទីលំនៅមិនពិតប្រាកដហើយជា មនុស្សមានសតិមិនគ្រប់ទេ ។ ប្រភពពី សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថានៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងដេកនៅក្នុងផ្ទះម្នាក់ឯង ចំណែកកូនស្រីទៅធ្វើការនៅខាងក្រៅផ្ទះ បាត់អស់។នៅពេលដែលជនសង្ស័យដើរចូលទៅកូនស្រីជនរង គ្រោះក៏បានឃើញដែរប៉ុន្តែដោយសារ តែខ្លាចជនសង្ស័យនេះ ជាជនសតិមិន គ្រប់ធ្វើបាបទើបមិនហ៊ានឃាត់សួរនាំ ហើយបានរត់ទៅរកលោកមេភូមិ និងហៅសមត្ថកិច្ចឱ្យទៅជួយធ្វើអន្តរាគមន៍ ព្រោះឃើញជនសង្ស័យចូលទៅក្នុងផ្ទះរបស់ខ្លួន មិនដឹងមានបំណងអ្វីនោះទេ ។

ប្រភពបន្តទៀតថា នៅពេលសមត្ថកិច្ចទទួលបានព័ត៌មាននេះភ្លាម ទាំងលោកមេភូមិនិងមន្ត្រីប៉ុស្តិ៍រដ្ឋបាល នាំគ្នាចុះទៅភ្លាម ប៉ុន្តែពេលទៅដល់ឃើញជនសង្ស័យកំពុងដើរចេញមកក្រៅវិញលុះក្រឡេកមើល ខាងក្នុងផ្ទះស្រាប់តែឃើញជនរងគ្រោះ សន្លប់ ហើយរាងកាយអាក្រាតល្វែងក្រោម និងមានទឹកកាមប្រឡាក់លើខ្លួនទៀត។

ករណីនេះគេអាចសន្និដ្ឋានបានថា ជនរង គ្រោះត្រូវជនសង្ស័យចាប់រំលោភ ហើយដោយសារជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយទៀតទើបពេលត្រូវគេចាប់រំលោភ ប្រើកម្លាំងខ្លាំងធ្វើឱ្យសន្លប់បែបនេះតែម្តងទៅ។ ជនសង្ស័យល្មោភកាមនេះ ត្រូវបានឃាត់ខ្លួនភ្លាម និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់។ រីឯស្ដ្រីរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យបង្អែក។ ទង្វើអសីលធម៌នេះពិតជាគួរឲ្យខ្លាចនិងឈឺចាប់បំផុតសម្រាប់ក្រុមគ្រួសារហើយពិសេសគឺម្ចាស់ខ្លួន (ស្ត្រីរងគ្រោះ) មិនដឹងថាគាត់ឈឺចាប់ បែបណានោះទេ ។ ដូច្នេះសូមកម្លាំងមាន សមត្ថកិច្ចត្រូវតែស្រាវជ្រាវនិងចាត់ការ លើជនសង្ស័យ ដើម្បីរកយុត្តិធម៌ជូនស្ត្រីរងគ្រោះផង ខណៈមហាជនខ្លះបាននិយាយ ថា អត់ជឿថាជនសង្ស័យនេះជាមនុស្សឡប់សតិនោះទេ ។

នេះជារឿងមួយ សម្រាប់ចែករំលែក ដល់បងប្អូនទាំងអស់ ត្រូវបង្កើនការការពារសុវត្ថិភាពរបស់ខ្លួនឯង ឱ្យបានខ្ពស់បំផុត ចំពោះមនុស្សប្រុសពេញកម្លាំងហើយអះអាងថាជាមនុស្សមានសតិមិនគ្រប់នោះ៕ ហេង នរិន្ទ្រ


ចែករំលែក៖