ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិន៤នាក់ ស្រវឹងស្រា វាយឡាន ម៉ូតូ ក្នុងហាងគេ ត្រូវសន្តិសុខចូលឃាត់ វាយទាំងសន្តិសុខទៀត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជាសន្តិសុខបានរងរបួសបែកក្បាល ខណៈចូលទៅឃាត់បុរសជនជាតិចិនចំនួន៤នាក់ មិនដឹងស្រវឹងមកពីណាហើយបានមកវាយរថយន្ត និងម៉ូតូដែលចតនៅមុខហាងដែលគាត់យាម ក៏ត្រូវជនជាតិចិនទាំងនោះព្រួតវាយ បង្កការភ្ញាក់ផ្អើលកាលពីវេលា១០យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅចំណុចមុខហាង​ ស៊ីនម៉ាខ្លេយផតឡាយហ្រ្វក់​ តាមបណ្តោយផ្លូវមុនីវង្ស​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌចំកាមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនចំនួន៤នាក់ មិនដឹងចេញពីផឹកស៊ីកន្លែងណាស្រវឹង ហើយបានឈ្លោះគ្នា រួចក៏មកវាយរថយន្ត និងម៉ូតូភ្ញៀវ ដែលចតនៅខាងមុខហាង​ ស៊ីនម៉ាខ្លេយផតឡាយហ្រ្វក់​ ភ្លាមនោះសន្តិសុខ ក៏បានចូលទៅឃាត់ស្រាប់តែពួកគេមកព្រួតវាយ និងដងឆត្របណ្តាលឲ្យបែកក្បាលហើយត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរជួយឃាត់ និងព្រួតវាយវិញបណ្តាលឲ្យរបួសផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងនាំខ្លួនជនជាតិចិនទាំង៤នាក់ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលបឹកកេងកងទី១ដើម្បីចាក់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖