ភ្នំពេញ៖ ស្ត្រីម្នាក់បានខ្យល់គរ បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈមិនស្រួលខ្លួនហើយចូលទៅងូតទឹកបង្កការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោងម៉ោង ១៩ និង៣០ នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះអត់លេខ ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ភួង ផល្លា ភេទស្រី អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅ ភូមិ ពុកឫស្សីលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បច្ចុប្បន្ន ស្នាក់នៅផ្ទះកើតហេតុ ខាងលើ។
តាមការបំភ្លឺពី ឈ្មោះ សេង រតនា ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាកូន បានឲ្យដឹងថា នៅមុនពេលកើត ហេតុ ម្តាយ របស់គាត់ ចូលងូតទឹក ពេលងូតទឹករួច ម្ដាយប្រាប់ថា អត់ស្រួលខ្លួន ពិបាកដកដង្ហើម តឹងទ្រូង ហើយគាត់ក៏បាន រិតទ្រូង ឲ្យ ពេលកំពុងតែរិតៗ នោះ ម្តាយ បានដាច់ខ្យល់ ស្លាប់ បាត់ទៅហើយ ហើយក៏បានរាយការណ៍ ទៅ សមត្ថកិច្ចតែម្តង ។
តាមការពិនិត្យ និងកោសល្យវិចយ របស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ពិតជាស្លាប់ដោយ សារ ខ្យល់ គរ ពិតប្រាកដ មែន ហើយបាន ប្រគល់ សព ទៅឲ្យ ក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕សុខាសែនជ័យ