ព័ត៌មានទាន់ហេតុការណ៍៖

តក់ស្លុតណាស់!! យុវជនម្នាក់ជិះម៉ូតូលឿនពេក ជ្រុលទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យ រួចផ្លោងទៅប៉ះបង្គោលភ្លើង ដាច់ជើងឆ្វេងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ MSX មួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលទៅបុកគល់ស្ពានស្ទឹងមានជ័យ ហើយផ្លោងទៅបុកបង្គោលភ្លើងបណ្ដាលឲ្យរងរបួសធ្ងន់ ដាច់ជើងឆ្វេងម្ខាងចេញពីគ្នាគួរឲ្យរន្ធត់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃសៅរ៍ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបុរសម្នាក់ជិះម៉ូតូ MSX ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GO-5418 ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកគល់ស្ពានពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់នោះផ្លោងទៅបុកបង្គោលភ្លើង ដាច់ជើងឆ្វេងម្ខាង រងរបួសជាទម្ងន់ ។ ភ្លាមៗនោះដែរ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកទៅមន្ទីរពេទ្យរុស្សីដើម្បីសង្គ្រោះជីវិត ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានយកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌចំការមនរង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖