ភ្នំពេញ ៖ ពិតជាគួរឲ្យសង្វេកខ្លាំងណាស់ ខណៈឪពុកកូន២នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជួនទៅសង្គ្រោះជាតិ ជួយមន្ទីរពេទ្យភ្លាមៗ ចំណែកកូនប្រុសម្នាក់ បានស្លាប់នៅនឹងកន្លែងកើត ។
ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបត់ឆ្លងផ្លូវចូលផ្ទះ ក៏ត្រូវរថយន្ត សណ្តោងកន្ទុយកុងន័រ បានបើកជែង ជ្រុលទៅបុកកិនពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ទល់មុខច្រកចូល វិហារ យេស៊ូ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ ។
បុរសជាអ្នកបើកម៉ូតូ ហើយត្រូវជាឪពុក ជនរងគ្រោះ ១.មានឈ្មោះ សាន សុខវឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះលេខ ១៥៣ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រងរបួសស្រាល ២.មានឈ្មោះ វ៉ន ចាន់បរមី ភេទប្រុស អាយុ ៩ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន រងរបួសធ្ងន់ ៣.មានឈ្មោះ វ៉ន តុលា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរ សិស្ស ត្រូវជាកូន បានស្លាប់នៅ និងកន្លែងកើតហេតុ អ្នកទាំងបី ជិះម៉ូតូ ម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ឍ3248 កណ1 ។
ដោយឡែក រថយន្តបង្ក ម៉ាក ASIA GRANTO ពណ៌ស លាយកាប់ស្ទាំង ពាក់ស្លាកលេខ ភ្នំពេញ 3D 3765 បើកបរ ដោយបុរស មិនស្គាល់អត្តសញ្ញាណ ព្រោះនៅពេលបង្កគ្រោះថ្នាក់ រួចហើយបានរត់គេចខ្លួនបាត់ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសបីនាក់ ឪពុក និងកូនប្រុស២នាក់ បានជិះម៉ូតូចេញពី មនុស្សប្រុស៣នាក់អីនៅ ម្តុំ ភូមិតាព្រហ្ម ស្ថិតនៅសង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ គោលបំណងត្រលប់មកផ្ទះវិញ ដោយបានធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅ ពីខេត្តទៅភ្នំពេញ ខណៈមកដល់ចំណុចកើតហេតុ ក៏បាត់ឆ្វេងឆ្លងផ្លូវគោលបំណងចូលទៅផ្លូវ ក្នុងភូមិ ហើយស្របពេលដែលម៉ូតូបត់ឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមាន រថយន្តសណ្តោងកន្ទុយកុងតឺន័រមួយគ្រឿង បានបើកធ្វើដំណើរ ក្នងទិសដៅស្របគ្នា ក្នុងល្បឿនលឿនហើយបានវ៉ាជែងទៅខាងឆ្វេងដៃ ក៏ជ្រុលទៅបុក និងម៉ូតូ ដែលជិះបីនាក់ឪពុកកូន ចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តកិនទៅកូនបងដែលអង្គុយខាងក្រោយចំក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែង ចំណែកពីរនាក់ឪពុកកូនដែលជិះ រងរបួសធ្ងន់ ស្រាល ត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ។
ដោយឡែកខាងរថយន្តវិញ នៅពេលបង្កគ្រោះថ្នាក់រួចហើយ អ្នកបើកបរ បានចុះពីលើរថយន្ត រត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុ ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ បានចុះទៅកន្លែងកើតហេតុ រួចហើយក៏បានធ្វើលិខិតប្រគល់សពជនរងគ្រោះ អោយទៅក្រុមគ្រួសារ យកទៅធ្វើការនៅផ្ទះជនរងគ្រោះផ្ទាល់ ចំនែករថយន្ត និងម៉ូតូវិញ ត្រូវបានសមត្ថកិច្ចជំនាញ់ ចុះទៅ វាស់វែងយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយ ៕ ភារ៉ា ដង្កោ