ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានបាត់បង់ជីវិត ភ្លាមៗនៅមន្លែងកើត ហេតុ ក្នងគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ ។
ក្រោយកើតហេតុតៃកុង រថយន្តបានបន្ថែមល្បឿន រត់គេចខ្លួនបាត់ បន្សល់តែវត្ថុតាង និងជនរងគ្រោះនៅ កន្លែងកើតហេតុ ។
ហេតការណ៍រថយន្តបុក ម៉ូតូនេះកើតឡើង កាលពីវេលាម៉ោង ១៨និង២៤នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិ លេខ ៤១ ចន្លោះ គីឡូម៉ែត្រលេខ១៤ និង១៥ ចំណុចក្លោងទ្វារ ម៉ុង ចិនភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះឈ្មោះ អ៊ិន ផាត អាយុ៤៣ឆ្នាំ ភេទប្រុស (ស្លាប់) មានទីលំនៅភូមិទួល ទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំណែករថយន្ដបង្កមិន ស្គាល់ម៉ាកបានរត់់់់គេច ខលួនបាត់ ។
ប្រភពពីសមត្ថកិច្ចបាន ឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូត្បូង មកជើង ចំណែករថយន្តទិសដៅ ពីជើងទៅត្បូងមកដល់ កន្លែងកើតហេតុរថយន្តបានរេចង្កូតបុកម៉ូតូ ម៉ាកស្មាស់វីពណ៌ខ្មៅ គ្មានស្លាកលេខរបស់ជន រងគ្រោះ ។
ក្រោយបង្កហេតុ តៃកុងរថយន្ត បានបើករថយន្តគេចខ្លួនបាត់ ។
ប្រភពបន្តថា ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្ស និងខូចសម្ភារ ម៉ូតូ១គ្រឿង ។
បន្ទាប់ពីធ្វើកំណត់ហេតុ រួច សមត្ថកិច្ចបានប្រគល់ សពជនរងគ្រោះដើម្បី យកទៅធ្វើបុណ្យ និងម៉ូតូប្រគល់ឲ្យក្រុមគ្រួសារយកទៅគ្រប់គ្រង ។
ដោយឡែកវេលាម៉ោង ៧និង១០នាទី ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវលំភូមិចំបក់រុន ឃុំដំណាក់រាំង មានម៉ូតូ១គ្រឿងម៉ាក ហុងដា NEX ពណ៌ ខ្មៅ-ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1L.4892 បើកបរដោយឈ្មោះ ជា សុខណា ភេទស្រី អាយុ១៥ ឆ្នាំ រស់នៅភូមិរំចេក ឃុំជើងរាស់ ស្រុកឧដុង្គ និង អ្នករួមដំណើរ១ នាក់ ឈ្មោះ រស់ គឹមហួយ ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិអង្គតាប៉ុក ឃុំជើងរាស់ ស្រុកឧដុង្គ ធ្វើដំណើរទិសដៅពីលិចទៅកើត លុះទៅដល់ចំណុចខាងលើបានបុកជាមួយ ម៉ូតូសណ្តោងរ៉ឺម៉ក ដឹកអេតចាយ១គ្រឿង ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា អ្នកបើកបរមិន ស្គាល់ឈ្មោះ បានបើកបរគេចខ្លួន បាត់ បណ្តាលឲគ្រោះថ្នាក់ មនុស្ស និងខូចខាតសម្ភារ ស្លាប់មនុស្ស ១នាក់ ភេទស្រី ជាអ្នកបើកបរ ។
ចំពោះវត្ថុតាងម៉ូតូ១ គ្រឿង រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់រាំងរង់ចាំបំពេញឯកសារប្រគល់ ឲ្យក្រុមគ្រួសារទទួលយក ត្រឡប់ទៅវិញ ៕ សេនាស័ក្តិ