ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោកជាំបាន ទៅអុកឡុកផ្ទះអ្នកជិតខាងវាយ សម្ភារក្នុងផ្ទះបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះអន្តរាគមន៍ ភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១០យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអាហារដ្ឋាន ១៧១ ម្ហូបកុម្ម៉ង់ តាមបណ្តោយផ្លូវលេខ៤០២កែង ផ្លូវលេខ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសខាងលើធ្លាប់មានជម្លោះម្តងរួចមកហើយជាមួយម្ចាស់ហាងខាងលើលុះមក ដល់វេលាកើតហេតុ ស្រាប់តែមិនដឹង ស្រវឹងមកពីណា ក៏មកអុកឡុកដល់ក្នុងហាងខាងលើ វាយកម្ទេចសម្ភារមួយចំនួនទៀតផងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ អ្នកជិតខាង និងសមត្ថកិច្ចចុះមក អន្តរាគមន៍ភ្លាមៗ ។
ប្រភពព័ត៌មានបានបន្តថា ខណៈសមត្ថកិច្ចមកដល់បុរសខាងលើបម្រុងតដៃជាមួយសមត្ថកិច្ចទៀត ទើបកម្លាំងចាប់វៃខ្នោះ តែម្តង ។ ដោយសារតែម្ចាស់ហាងយោគយល់គិតថា មនុស្សធ្លាប់ស្គាល់គ្នា ទើបមិនប្តឹងផ្តល់ គ្រាន់តែឲ្យជនបង្កសុំទោសនៅ ចំពោះមុខសមត្ថកិច្ចដើម្បី បញ្ចប់រឿង ។
បើតាមសមត្ថកិច្ចបានឲ្យ ដឹងថា បុរសខាងលើធ្លាប់មានរឿងបែបនេះ២ដងមកហើយ ៕ សុខាសែនជ័យ