ព័ត៌មានទាន់ហេតុការណ៍៖

“អាយុ​មិន​គ្រប់​២៧ឆ្នាំ​ ផងក្លាយ​ជា​រដ្ឋមន្ត្រី​ការបរទេស​វ័យ​ក្មេង​ជាង​គេ​លេី​ពិភពលោក​”

ចែករំលែក៖

ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ រំលឹក​អតីតកាល​ កាល​ដែល​សម្តេច​មិន​ទាន់​គ្រប់​អាយុ​២៧ឆ្នាំ​ផង​ ក្លាយជា​រដ្ឋមន្ត្រី​វ័យ​ក្មេង​ជាង​គេ​លេី​ពិភពលោក​។

ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧​ ខែមីនា​ ឆ្នាំ​២០១៩​ នេះ​ ថា”នៅថ្ងៃទី៨ ខែមករា ឆ្នាំ​១៩៧៩ ក្រោយពីរំដោះប្រទេសកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត រដ្ឋាភិបាលថ្មីដែល​មានឈ្មោះថា “ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា”​ត្រូវបានបង្កើតឡើង ដែលពេលនោះ ខ្ញុំត្រូវបានតែងតាំងជា “​រដ្ឋមន្ត្រី​ការបរទេស”ក្នុងវ័យមិនទាន់គ្រប់អាយុ២៧ឆ្នាំផង គឺជារដ្ឋមន្រ្តីវ័យក្មេងជាងគេនៅលើពិភពលោក”៕ ចេស្តា


ចែករំលែក៖