ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន រំលឹកអតីតកាល កាលដែលសម្តេចមិនទាន់គ្រប់អាយុ២៧ឆ្នាំផង ក្លាយជារដ្ឋមន្ត្រីវ័យក្មេងជាងគេលេីពិភពលោក។
ហ្វេសប៊ុកផេកសម្តេចតេជោ ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នេះ ថា”នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្រោយពីរំដោះប្រទេសកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត រដ្ឋាភិបាលថ្មីដែលមានឈ្មោះថា “ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា”ត្រូវបានបង្កើតឡើង ដែលពេលនោះ ខ្ញុំត្រូវបានតែងតាំងជា “រដ្ឋមន្ត្រីការបរទេស”ក្នុងវ័យមិនទាន់គ្រប់អាយុ២៧ឆ្នាំផង គឺជារដ្ឋមន្រ្តីវ័យក្មេងជាងគេនៅលើពិភពលោក”៕ ចេស្តា