ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋខ្មែរឥស្លាម១៦គ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះ នៅកំពង់ចាមទទួលអំណោយ មនុស្សធម៌ពីអ្នកតំណាងរាស្រ្ដពោធិ៍សាត់ និងភ្នំពេញ

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោករ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌល ពោធិ៍សាត់ និងលោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្រ្ដ មណ្ឌលភ្នំពេញ បាន នាំយកអំណោយមនុស្សធម៌ ជាសម្ភារ និងថវិកា មានអង្ករ,មី,ត្រីខ,ទឹកសាអ៊ីវ,ទឹកត្រីមកចែកជូនដល់បងប្អូនពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន១៦ គ្រួសារ នៅភូមិ ស្វាយតាណន់(ខ) ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃសុក្រ៣កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០៨ មីនា ឆ្នាំ២០១៩ ។

លោករ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ដ្រខេត្ដពោធិ៏សែនជ័យ បានរំលឹកថា៖ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ នៅវេលាប្រមាណ ម៉ោង ៣រសៀល មានគ្រោះអគ្គិភ័យមួយបានកើតឡើង នៅភូមិ ស្វាយតាណន់(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមអស់ចំនួន ១៦ខ្នង ព្រមទាំងខាតបង់ទ្រព្យសម្បត្តិនិងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់។

អគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញនៅរសៀលម៉ោងប្រមាណ៥,១៥នាទី ដោយមានការ ជួយ អន្តរាគមន៍ពីកងកម្លាំងជាមួយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តកំពង់ចាម១គ្រឿង នគរបាលស្រុកស្រីសន្ធរ២គ្រឿង ស្រុកកងមាស ១គ្រឿង និងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ១គ្រឿងផងដែរ ។

ដោយមើលឃើញ ពីការលំបាកបែបនេះហើយទើប ក្រុមការងារ និងថ្នាក់ដឹកនាំ នៃជួររដ្ឋាភិបាល ទាំងមូល បានខិតខំរកដំណោះស្រាយ ជាអំណោយ សង្គ្រោះបន្ទាន់យកមក ចែកជូន បងប្អូនដោយផ្ទាល់ដៃ ដើម្បីបងប្អូនយកទៅដោះស្រាយបានមួយគ្រា ។

ជាក់ស្ដែង មានសប្បុរសជនមួយចំនួនរួមមានអំណោយ1-មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាCMDF បានចូលរួមចំណែកជាថវិកាចំនួន ៤លាន៨០ម៉ឺនរៀលនិងអង្ករចំនួន១៦បាវ ,មីចំនួន ១៦កេះ,ទឹកត្ទឹកត្រីចំនួន១៦យួរ-ទឹកស៊ីអ៊ីវចំនួន ១៦យួរ ដោយ ឡែកក្រុមហ៊ុនNasa CosmeticCo. Ltd ចូលរួមជួយជាថវិកាចំនួន ៤លានរៀល-សប្បុរសជនស ស យ ក ថ្នាក់កណ្ដាលចំនួន៣លាន២០ម៉ឺនរៀល ។

សប្បុរសជនពីសហរដ្ឋ អាមេរិកចំនួន ៣លាន២០ម៉ឺនរៀល។

ក្រុមហ៊ុនYou nes TourismCo., Ltd មមមម៉ាឡេស៊ីចំនួន១លាន៦០ម៉ឺនរៀលន។

សប្បុរសជនលោកម៉ាត់ សារី និងភរិយាចំនួន១ លានរៀលនិង ក្រុមសហភាពសហពន្ធ័យុវជនរតនៈគីរី ចំនួន ៤០ម៉ឺនរៀលផងដែរ ៕ សំរិត


ចែករំលែក៖