ព័ត៌មានទាន់ហេតុការណ៍៖

សាកសពយុវនារីម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញ សង្ស័យជាករណីឃាតកម្ម

ចែករំលែក៖

ខេត្តកណ្ដាល៖ សាកសពនារីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅក្នុងប្រឡាយព្រំដីក្នុងព្រៃមួយកន្លែង ដែលសង្ស័យថា ជាករណីឃាតកម្ម ។ ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើង នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា សកាសពនារីរងគ្រោះឈ្មោះ នៅ ស្រីលាប អាយុ១៨ឆ្នាំ មានទីលំនៅឃុំសំបួរមាស ស្រុកមុខកំពូល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋឈ្មោះ ពឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុរបរកសិករនៅភូមិក្រោលគោ ឃុំសំបួរមាស គាត់បានជិះម៉ូតូមករាយមង នៅចំណុចបឹងក្របីស្លាប់ ខណៈមកដល់មាត់បឹងមិនឃើញទូកនៅមាត់បឹង ក៏ជិះម៉ូតូត្រឡប់មកវិញ ស្រាប់តែឃើញកាតាបខ្មៅមួយ នៅក្បែរផ្លូវឈប់ចុះមកមើល ស្រាប់តែឃើញសាកសពស្លាប់ក្នុង ប្រឡាយព្រំដីក្នុងព្រៃ ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងនគរបាលជំនាញ ចុះកន្លែងកើតហេតុធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ការស្លាប់នារីរងគ្រោះគឺជាករណីឃាតកម្ម ។

ចំពោះករណីនេះ នគរបាលជំនាញកំពុងជ្រាវស៊ើបអង្គេតរកមូលហេតុពិត និងតាមចាប់ជនដៃដល់ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖