ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​​សង្កាត់​អូរ​សា្ម​ច់​ កំពុងតែ​មានការ​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ ​៖​ ពលរដ្ឋ​​ចំនួន​៦​ភូមិ​ នៃ​សង្កាត់​អូរ​សា្ម​ច់​ កំពុងតែ​មានការ​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​​ ហើយ​ពួកគាត់​បាន​ទៅ​សុំ​ការ​អន្តរាគមន៍​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​នេះ ពី​អាជ្ញាធរ​សង្កាត់​អូរសា្មច់​ផងដែរ ​តែ​ពុំទាន់​មាន​ដំណោះស្រាយ​ជួយ​ដល់​ពួកគាត់​នៅឡើយ។

សូមបញ្ជាក់ថា ចាប់ពី​ចំណុច​ផ្សារ​ថ្ម​មក គឺ​ពលរដ្ឋ​ពុំមាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ឡើយ​។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​អូរ​សា្ម​ច់​នោះ។

លោក​ អ៊ុន សុ​ភ័​ក្រ អភិបាល​ នៃ​គណៈ​អភិបាលក្រុង​សំរោង​បាន​អះអាង​ថា តំបន់​អូរ​សា្ម​ច់​ មិនទាន់​មាន​ការ​ប្រឈម​ខ្លាំង​ទៅនឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នោះ​ទេ ដោយសារតែ​ខាង​អ្នកផ្គត់ផ្គង់​ទឹក​សា្អត​នៅ​តំបន់​អូរ​សា្ម​ច់​ បានធ្វើ​ការបើក​ក្នុង​១​ថ្ងៃ ​មាន​២​ពេល​ ស្មើ​នឹង​៦​ម៉ោង ​ដើម្បី​រក្សា​ប្រភព​ទឹក​ទៅ​ថ្ងៃ​ខាង​មុខ ​កុំឲ្យ​មានការ​ខ្វះ​ខាត​ទឹក។

ដូច្នេះ ​សូមឲ្យ​ពលរដ្ឋ​នៅ​សង្កាត់​អូរ​សា្ម​ច់​ទាំងអស់​ ត្រូវ​ប្រើប្រាស់​ទឹក​ដោយ​មានការ​សន្សំសំចៃ​ផង​ដែរ។

សូមបញ្ជាក់ថា ចាប់ពី​រសៀល​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ តទៅ ​ខាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកអូរ​សា្ម​ច់ នឹង​បើក​ឲ្យ​ប្រើ​ប្រាស់​មាន​រយៈពេល​៦​ម៉ោង​ នៅពេល​យប់​វិញ ​នេះ​បើតាម​ការ​ឲ្យ​ដឹងពី​ លោក​ អ៊ុន សុ​ភ័​ក្រ អភិបាលក្រុង​សំរោង​ផង​ដែរ ៕ ប៉ែន នួន


ចែករំលែក៖