ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត C.R.V.បុកអ្នកថ្មើរជើងឆ្លងផ្លូវ បណ្តាលឲ្យបាត់បង់ជីវិត យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្ត បុក អ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងខូចខាតរថយន្តមួយគ្រឿង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទី រសៀល ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ លើផ្លូវកំណាត់ផ្លូវជាតិលេខ ៦ ភូមិជីអាប់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក ម៉ាក CRV ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2K.1257 បើកបរដោយឈ្មោះ ឈិត សុធាមេត ភេទប្រុស អាយុ៣៣ឆ្នាំ ធ្វើការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅភូមិត្រពាំងទឹម ឃុំកន្ត្រែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីសួរបំភ្លឺ ។

អ្នកថ្មើរជើងឆ្លងកាត់ផ្លូវឈ្មោះ ឆៅ ម៉ក ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ នៅភូមិ ឃុំ កើតហេតុខាងលើ ស្លាប់នៅកន្លែងកើតហេតុ ។

សមត្ថកិច្ចថា មូលហេតុ បង្កឡើងអ្នកថ្មើរជើងដើរឆ្លងកាត់ផ្លូវខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ និងប្រមូលវត្ថុតាងរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្ទោង ចាត់ការតាមផ្លូវច្បាប់ ឯសាកសពប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖