ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនបុកគូទរថយន្ត មិនចាំម៉ាកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម័

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ស្លាប់ភ្លាមៗនៅ កន្លែង ខណៈកំពុងជិះម៉ូតូលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្ត មិនចាំម៉ាក មួយគ្រឿងចំពីក្រោយពេញ ទំហឹងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្តបង្កបានបើក គេចខ្លួនបាត់ ។

ជនរងគ្រោះខាងលើឈ្មោះ ស៊ុង គឹមស្រៀង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិទែន ឃុំដើមឫស្សី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តា​មសាក្សីបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក សេ១២៥ ស៊េរី ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1C-5372 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកពីក្រោយ រថយន្តមួយគ្រឿង មិនចាំម៉ាក ទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់ម្នាក់ឯង រថយន្តបានរត់គេចទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ដោយសារសាច់ញាតិមិនអស់ចិត្ត ដឹកយកទៅមន្ទីរពេទ្យដើម្បី សង្រ្គោះតែអកុសល្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ​ បន្ទាប់មកសមត្ថកិច្ចក៏បានចុះ ពិនិត្យជាក់ស្តែងរួចក៏ប្រគល់ សពទៅក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖