ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមដៃស្អិតវ័យក្មេង២នាក់ ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទ មិនបានសម្រេច ត្រូសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យវ័យក្មេង២នាក់ អាយុទើបតែ១៥ឆ្នាំតែប៉ុណ្ណោះ ហ៊ានបែកគំនិត ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិន ប៉ុន្តែមិនបានសម្រេច ហើយត្រូវជាប់ខ្នោះរបស់កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវរដ្ឋសភា កែងផ្លូវស្ថានទូតរុស្សី នៅចំណុចផ្សារកុងទីនរ័ ចាស់ ក្បែរកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យទី១ មានឈ្មោះ យក់ ប្រាវិត ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅម្តុំវត្តសន្សំកុសល សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ (ជាអ្នកឆក់) ទី២ឈ្មោះ សួរ រ៉ាណេត ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅម្តុំវត្តសន្សំកុសល សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ (ជាអ្នកបើកម៉ូតូ) ។

តាមប្រភពព័ត៌មានពីកម្លាំង ព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការ ដ្ឋានរាជធានីភ្នំពេញបានឲ្យដឹងថាមុនពេលកើតហេតុ កម្លាំងសុីវិលរបស់ក្រុមគាត់ បានធ្វើការល្បាតនៅចំណុច កើតហេតុខាងលើនេះ លុះពេលមកដល់ចំណុចកើតហេតុកែងផ្សារកុងទីនរ័ ក៏ប្រទះឃើញបុរសជនជាតិចិន គាត់កំពុងតែដើរចុចទូរស័ព្ទដៃ ហើយភ្លាមៗនោះដែរ ក៏ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង មួយគ្រឿងជិះគ្នា២នាក់ធ្វើ សកម្មភាពឆក់យកទូរស័ព្ទពីជនជាតិចិន តែពុំបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1G-S7033 ជាអ្នកធ្វើសកម្មភាពឆក់ និង មួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩មិនចាំស្លាកលេខ ជាអ្នកបិតគូទហើយជនសង្ស័យ ក៏ធ្វើកម្មភាពឆក់ប៉ុន្តែមិនបាន សម្រេច ក៏ត្រូវកម្លាំងសមត្ថកិច្ច ដេញចាប់ប្រផាប់ប្រភីងទៅដល់ ចំណុចផ្លូវព្រះនរោត្តមនៅចំណុចមុខក្រសួងមហាផ្ទៃ ទើបឃាត់បាន២នាក់ និងម៉ូតូមួយគ្រឿង ចំណែកឯជនសង្ស័យ២នាក់ ទៀតបានរត់គេចខ្លួនបាត់ ស្រមោលតែម្តង ភ្លាមៗនោះដែរ ក៏ត្រូវបានសមត្ថកិច្ចដឹកយក ទៅសួរនាំនៅប៉ុស្តិ៍ទន្លេបាសាក់ ហើយជនសង្ស័យក៏បានឆ្លើយ សារភាពប្រាប់សមត្ថកិច្ចតាម ត្រង់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃជនជាតិចិន ពិតប្រាកដមែន ។

ក្រោយពេលកើតហេតុជន សង្ស័យត្រូវបានកម្លាំងព្រហ្ម ទណ្ឌកំរិតស្រាល កសាងសំណុំរឿងបញ្ជូទៅកាន់តុលាការដើម្បីចាត់ការទៅតាម ច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖