ព័ត៌មានទាន់ហេតុការណ៍៖

កុហកកុមារីអាយុ៥ឆ្នាំថា ទៅមើលគេជល់មាន់ តែបែរជាយកទៅរំលោភត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនសង្ស័យម្នាក់ប្រើល្បិចកុហកកុមារីអាយុ៥ឆ្នាំ ឲ្យជិះកង់ជាមួយថា ដោយនិយាយថា ទៅមើលគេជល់មាន់ តែបែរជាឌុបយកទៅក្នុងចំការស្វាយរំលោភ ចុងក្រោយត្រូវនគរបាលស្រុកខ្សាច់កណ្ដាលចាប់ខ្លួន ។

ករណីរំលោភសេពសន្ថវះខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ ធី ម៉េងជី ភេទ ប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។

ចំណែកកុមារីរងគ្រោះអាយុ៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក្នុងបន្ទុក ។ យុវជនសង្ស័យ មានទីលំនៅភូមិត្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កាលពីថ្ងៃ៦ ខែមិនា ឆ្នាំ២០១៩ កុមារីរងគ្រោះបានអង្គុយលេងខាងមុខផ្ទះរបស់លោកយាយឈ្មោះ ខេង ខណៈនោះក៏ស្រាប់តែយុវជនសង្ស័យខាងលើ ពុំដឹងជិះកង់មកពីណា ក៏បានជួបកុមារីរងគ្រោះ រួចនិយាយថា ម៉ោះទៅមើលគេជល់មាន់ ភ្លាមនោះក្មេងកុមារីរងគ្រោះក៏បានជិះកង់ជាមួយ លុះមកដល់ចំណុចចំការស្វាយ យុវជនសង្ស័យក៏ឈប់កង់ រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេច ។ លុះមកដល់ថ្ងៃទី១១ ខែមិនា ២០១៩ ទើបឪពុកម្ដាយកុមារីរងគ្រោះដឹង ក៏ដាក់ពាក្យបណ្ដឹងទៅនគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។

បន្ទាប់ពីនគរបាលទទួលបានពាក្យបណ្ដឹងរួច ភ្លាមនោះកម្លាំងនគរបាលជំនាញស្រុក បានចាប់ខ្លួនយុវជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងច័យ


ចែករំលែក៖