ព័ត៌មានទាន់ហេតុការណ៍៖

ឆក់បានហើយ រត់មិនរួចជាប់ខ្នោះ២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារី២នាក់ ខណៈកំពុងជិះម៉ូតូបានសម្រេចនៅចំណុចស្តុបផ្សារព្រៃទា​ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ហើយព្យាយាមគេចខ្លួនរហូតមកដល់ចំណុចច្រកចូលផ្សារតាំងកសាង​ សង្កាត់កាកាបទី២​ ក៏ត្រូវប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០១៩​ ។

ជនសង្ស័យទី១ ឈ្មោះ ឌិន សំអូន​ ហៅវី​ ភេទប្រុស អាយុ១៨​ ឆ្នាំ​ មុនរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិក្រាំងពង្រ​ ឃុំបសរ​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ ។ ទី២ឈ្មោះខុន​ សៀងហួត​ ភេទប្រុស អាយុ១៨​ ឆ្នាំ​ មុខរបរជាងចាក់សាក់​ ស្នាក់នៅខេត្តជាមួយគ្នា។

តាមសាក្សីបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញក្មេងស្រី២នាក់ជិះម៉ូតូម៉ាក nex ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1FN 4425 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីលិចទៅកើតដោយបានដាក់ទូរស័ព្ទនៅក្នុងឃ្លប់មុខ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកណ្តាល 1G 8125 ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចបណ្តាលឲ្យជនរងគ្រោះរងរបួស ហើយព្យាយាមជិះគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្តិ៍រដ្ឋបាលកាកាទី២ដើម្បី សាកសួរកសាងសំណុំរឿងបញ្ជូនទៅអធិការចាត់ការបន្ត ៕ សុខាសែនជ័យ

 


ចែករំលែក៖