ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តលឿន ជ្រុលបុកឡើងខឿនសួនច្បារ បុកបង្គោលស្លាកសញ្ញាទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿន ជ្រុលបុកឡើងខឿនសួនច្បារ បុកបង្គោលស្លាកសញ្ញា រងការខូចខាតទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦ព្រលប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចមុខផ្ទះសំណាក់ហេង លាភ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2U-8815 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ដែលត្រូវបត់ឆ្វេងតែបើកហួស ទើបទាញចង្កូតមិនទាន់ ក៏ជ្រុលឡើងខឿនពុះចែកទ្រូងផ្លូវ បុកបង្គោលស្លាកសញ្ញា បណ្តាលឲ្យរួចជាប់ទៅមុខលែងរួច។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖