ភ្នំពេញ៖ អាជីវករលក់ដូរផ្សារឈូកមាស ដែលទីតាំងស្ថិតនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ប្រមាណ200នាក់ បានផ្ទុះការតវ៉ា ម្ចាស់ផ្សារដែលមានការដាក់ដំឡើងថ្លៃតូប និងទាមទារឲ្យធ្វើកុងត្រាថ្មីតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរផ្សារ ។
ការតវ៉ាខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនាឆ្នាំ ២០១៩ ។ ក្រុមតវ៉ានិយាយថា ខាងម្ចាស់ផ្សារបានដំឡើងថ្លៃតូប ហើយក៏ដូចជាមានការទាមទារឲ្យទៅធ្វើកុងត្រា២ ឆ្នាំម្ដង ប៉ុន្ដែអាជីវករមិនមានលទ្ធភាពទេ ហើយក៏បានតវ៉ាអ្វីសំណូមពរឲ្យខាងម្ចាស់ផ្សារ ក៏ដូចជាអំពាវនាវទៅដល់លោកឧកញ៉ាហុង ពីវ ដែលជាឧកញ៉ាចិត្តធម៌មួយរូប ដើម្បីឲ្យជួយរកដំណោះស្រាយ៤ចំណុច៖ ចំណុច ទី១ សុំឲ្យតំលៃជួលតូបនៅដដែល ចំណុច ទី២ ទី៣ សុំឲ្យដំឡើងតែ៥ភាគរយបានហើយ ជារៀងរាល់ឆ្នាំផងដែរ ចំណុច ទី៤សុំការកុងត្រា៤ឆ្នាំម្ដង។
បន្ទាប់ពីបងប្អូនប្រជាពរដ្ឋមានការតវ៉ានៅខាងមុខផ្សារឈូកមាស ក៏មានការដាក់ញត្តិចេញដំណើរទៅមុខក្រុមហ៊ុនបុរីពិភពថ្មី AEON2 ក៏ដូចជាលើករូបថតរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ និងរូបថតលោកឧកញ៉ាហុងពីវ ដើម្បីសុំជួយអន្តរាគមន៍ រកដំណោះស្រាយជូនអាជីវករ ផងដែរ ៕ តុង សីហា