ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៦ និង២៥នាទីល្ងាចថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវ បេតុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទលួចម៉ូតូ បានសម្រចកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះ២៤៧៥ក្រុម ២ ភូមិ ក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ហើយគេចខ្លួនបាត់ ។
មន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ នី ម៉ូ តើតភេទ ប្រុស អាយុ ៣២ ឆ្នាំជនជាតិខ្មែរ មានទីលំ នៅផ្ទះលេខ២៤៧៥ ក្រុម ២ ភូមិក សង្កាត់ច្រាំចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញមុខរបរមិនពិតប្រាកដប្រើប្រាស់សាធាតុញៀ។
ចំណែកជនរងគ្រោះឈ្មោះ នី ហា ហ្វី ហ្សស់ ភេទ ស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២៤៧៥ ក្រុម ២ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរ លក់ដូរជាម្ចាស់ម៉ូតូម៉ាកស៊ុយសូគីនិកធូ ពណ៌ខៀវក្រម៉ៅ ពាក់ស្លាកលេខ1HF 5237ភ្នំពេញ) ។
មន្រ្តីដដែលបន្តថា មុនពេលកើតហេតុ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក នៅចំណុចផ្ទះ២៤៧៥ក្រុម ២ ភូមិ ក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មានករណីលួចម៉ាក់ម៉ូតូស៊ុយហ្ស៊ីយគីនិចធូ ពណ៌ខៀវក្រម៉ៅ ពាក់ស្លាកលេខភ្នំពេញ 1HF-5237 ខណៈដែលជនរងគ្រោះ បានទុកម៉ូតូនៅក្រោមផ្ទះយាយ ហើយក៏នាំភ្ញៀវទៅខេត្តកំពត លុះត្រទ្បប់មកវិញ ស្រាប់តែបាត់ម៉ូតូតែម្តង ។
ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលច្រាំងចំរេះទី២ ស្រាវជ្រាវរហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង ៥និង៣៥នាទីល្ងាច បានកំណត់អត្តសញ្ញាណជនសង្ស័យខាងលើ ក៏ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្លូវបេតុងក្រុមទី១ ភូមិ ខ.១ សង្កាត់ច្រាំចំរេះទី២ ដើម្បីយកមកសាកសួរតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ អារុណរះ