ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីអំពីការបាញ់សម្លាប់នៅវិហារអអ៊ីស្លាម ក្នុងប្រទេសណូវែលហ្សេឡង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។
ប្រភពបញ្ជាក់ថា កម្ពុជាមានការតក់ស្លុត និងសោកសង្រេងជាខ្លាំងចំពោះហេតុការណ៍បាញ់សម្លាប់នៅវិហារអ៊ីស្លាមនេះ ។
ក្រសួងការបរទេសកម្ពុជាក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់ និងគ្រប់រូបភាពទាំងអស់ ។
សូមអានខ្លឹមស្លារទាំងស្រុងដូចខាងក្រោម ៖