ព័ត៌មានទាន់ហេតុការណ៍៖

ការបោះឆ្នោតថៃជិតមកដល់យោធានៅតែមានបំណងគ្រប់គ្រងអំណាចដដែល

ចែករំលែក៖

ការបោះឆ្នោតនៅក្នុងប្រទេសថៃនៅ សល់តែជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី២៤ខែមីនា ហើយបណ្តាបេក្ខ ភាពនាយករដ្ឋមន្ត្រីកំពុងតែខិតខំអូសទាញការគាំទ្រពីសំណាក់ម្ចាស់ឆ្នោត«ប្រជាពលរដ្ឋ»ងាកមកគាំទ្រខ្លួន ដើម្បីដឹកនាំប្រទេស ថៃ ឲ្យកាន់តែរីកចម្រើន ។

នៅពេលនេះរបបយោធាថៃនៅតែមានមហិច្ឆតាគ្រប់គ្រងអំណាចដឹកនាំប្រទេសថៃជាបន្តទៀត ទាំងនោះហើយបង្កឲ្យមានក្តីបារម្ភកាន់តែខ្លាំង ប្រសិនបើ យោធាមិន ជាប់ឆ្នោតនោះ បញ្ហានឹងបន្តកើតឡើង ក្នុងឆាកនយោបាយថៃដដែល ។ ទម្លាប់ ជ្រៀតជ្រែកដោយយោធា នៅក្នុងនយោ បាយថៃពិបាក ក្នុងការលុបបំបាត់ដោយយោធាធ្លាប់ចូលរួមធ្វើរដ្ឋប្រហារជិត២០លើកកន្លងមក គឺជាចំនួនច្រើនបំផុតមិន ធ្លាប់មាន ។

តាមពិតនៅលើក្រដាស ថៃជាប្រទេស ប្រជាធិបតេយ្យ រាជានិយមតាំងពីឆ្នាំ១៩ ៣៣ មកម៉្លេះ ។ ក៏ប៉ុន្តែ នៅលើសាច់ការ ជាក់ស្តែងវិញ ប្រទេសនេះតែងតែឋិតនៅក្រោមការដឹកនាំរបស់យោធា ។ ទោះជា បានប្រសូតចេញពីការបោះឆ្នោតក៏ដោយ គ្រប់រដ្ឋាភិបាលស៊ីវិលសុទ្ធតែឋិតនៅក្រោមការគំរាមកំហែងធ្វើរដ្ឋប្រហារពីសំណាក់យោធានិងសុទ្ធតែឋិតនៅក្រោមឥទ្ធិពលដ៏ខ្លាំងជ្រុលរបស់ព្រះបរមរាជវាំង ។

រាប់ទាំងរដ្ឋប្រហារថ្ងៃទី១៩ កញ្ញា ឆ្នាំ ២០០៦ ដែលបានទម្លាក់លោកថាក់ស៊ីនចេញពីតំណែងនាយករដ្ឋមន្ត្រី ប្រទេសថៃបានស្គាល់រដ្ឋប្រហារយោធាទាំងអស់ចំនួន១៩លើកតាំងពីឆ្នាំ១៩៣២មក ។ នេះស្តែង ឲ្យឃើញថា យោធាដើរតួនាទីធំធេងណាស់ នៅក្នុងជីវិតនយោបាយនៃប្រទេសថៃ ។ ការធ្វើ អន្តរាគមន៍យោធាដ៏ញឹកញាប់បែបនេះដែលតាមធម្មតាគ្មានការបង្ហូរឈាមឡើយ មិនមែនជារឿងចៃដន្យទេ ។ ម្យ៉ាង យោធាជាអ្នកដែលបានផ្តួលរំលំរបបរាជានិយមផ្តាច់ការនៅឆ្នាំ១៩៣២ និងជាអ្នកដែលបានបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤មិថុនាឆ្នាំ១៩៣៣ ។ ម្យ៉ាងទៀត ពេញមួយសតវត្សរ៍ទី២០ យោធាដែលមិនចាំបាច់គិតគូរពីរឿងការពារជាតិ ដ្បិតប្រទេសថៃមិនដែលឆ្លងកាត់សង្គ្រាម បានងាក មករវីរវល់តែពីរឿងនយោបាយផ្ទៃក្នុងនៃប្រទេស ។

ចំណុចទាំងនោះហើយ បានជាមក ទល់សព្វថ្ងៃ យោធាថៃតាំងខ្លួនជាកម្លាំង មួយម្ចាស់ការ មិនស្តាប់បញ្ជាអ្នកនយោ បាយផ្តល់សិទ្ធិធំដល់ខ្លួនឯង ដើម្បីគាប សង្កត់ ឬរំលំរដ្ឋាភិបាល ។ អី៊ចឹងហើយបានជានាយករដ្ឋមន្ត្រីថៃជាច្រើនរូប សុទ្ធសឹងជានាយទាហានឬជាអតីតនាយទាហាន ដូច​យ៉ាងលោកភីប៊ុន(Phibun) លោក​សារីត (Sarit) លោកថានំ(Thanom) ឬក៏កន្លង​ទៅ​ថ្មី​ៗ​​នេះ លោកសុនធី(Sonthi) រហូត​ដល់​​ បច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចាក៏​កាន​់​អំណាចចេញពីយោធាផងដែរ ។

លើកណាក៏ដូចលើកណាក្រុមនាយ ទាហានដែលបានធ្វើរដ្ឋប្រហារតែងតែអះអាងថា គឺដើម្បីការពារ​ផល​ប្រយោជន៍ជាតិ ។ ឧទាហរណ៍ ទាក់ទិននឹង​រដ្ឋ​ប្រហារឆ្នាំ១៩៤៧ ឧត្តមសេនីយ៍ភីប៊ុនបាននិយាយអះអាងថា គឺដើម្បីការពារ ភាពថ្លៃថ្នូរនៃរបបរាជានិយម ប្រឆាំងនឹង រដ្ឋាភិបាលមួយដែលទន់ជ្រាយពេកនៅ ចំពោះ​មុខបស្ចិមលោក ។ ពាក់ព័ន្ធនឹងរដ្ឋប្រហារឆ្នាំ១៩៧១វិញ ក្រុមឧត្តម​សេនីយ​៍​បាន​ពន្យល់ថា គឺដើម្បីការពារប្រទេទប់ ទល់់នឹងឥទ្ធិពលកុម្មុយនីស្តដែលចេញមកពីតំបន់បណ្តោយព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ។ រីឯស្តីពីរដ្ឋប្រហារទម្លាក់លោកថាក់ ស៊ីននៅឆ្នាំ២០០៦វិញ ក្រុមឧត្តមសេ នីយ៍បានថ្លែងថា គឺដើម្បីរក្សាស្ថិរភាពនៃ ប្រទេស ។

ដោយឡែក យោធា រដ្ឋាភិបាល និង រាស្ត្រថៃទទួលស្គាល់តួនាទីជាចាំបាច់របស់ព្រះមហាក្សត្រ ក្នុងការដោះស្រាយវិបត្តិធំៗនិងក្នុងការផ្សះផ្សាជាតិ ទោះបីជាតួនាទីនោះ មិនត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញក៏ដោយ ។ នៅឆ្នាំ១៩៧៣ ក្រោយពីរដ្ឋាភិបាលបានវាយបង្ក្រាបក្នុងថ្លុកឈាមចលនានិស្សិតឧត្តមសេនីយ៍ថានំត្រូវបង្ខំចិត្តលាលែងចេញពី មុខតំណែងនាយករដ្ឋមន្ត្រី និងត្រូវបង្ខំចិត្តនិរទេសទៅរស់នៅក្រៅប្រទេសតាមសំណូម ពររបស់ព្រះចៅភូមិបុល ។

ពាក់ព័ន្ធនឹងការបោះឆ្នោតនៅថ្ងៃទី ២៤ ខែមីនាខាងមុខ ប្រមុខដឹកនាំយោធាដែលចូលរួមធ្វើរដ្ឋប្រហារហើយឡើងកាន់ អំណាចដឹកនាំប្រទេសជាតិ៥ឆ្នាំកន្លងមក លោកប្រយុទ្ធចានអូចា នៅតែមានបំណងចង់បន្តដឹកនាំប្រទេសថៃជាបន្តទៀត ។

នៅពេលនេះអ្នកនយោបាយថៃបានលើកឡើងពីគោលនយោបាយដឹកនាំ ផ្សេងៗ គ្នា ក្នុងការទាក់ទាញ់ ពលរដ្ឋគាំទ្រ ។ នៅពេលនេះនាយករដ្ឋមន្ត្រីថៃលោកប្រា យុទ្ធ ចាន់អូចា បានអួតពីសមិទ្ធផលដែល ខ្លួន ខិតខំក្នុងរយៈពេល៥ឆ្នាំកន្លងមកចាប់ តាំងពីរដ្ឋប្រហារទម្លាក់ អតីតនាយក រដ្ឋមន្ត្រីយីងឡាក់ស៊ីណាវ៉ាត្រា កាលពីឆ្នាំ២០១៤ ។

នៅក្នុងដំណើរចុះទៅតាមមូលដ្ឋានឃោសនាបោះឆ្នោត នាយករដ្ឋមន្ត្រីបន្តុបដោយរបបសឹករបស់ថៃ បានច្រៀងចម្រៀងមនោសញ្ចេតនាមួយនិងបានអួតអំពីសមិទ្ធផលរបស់រដ្ឋាភិបាលលោកក្នុងដំណើរចុះទៅកាន់ភាគឦសានប្រទេសនៅមុនការបោះឆ្នោតនាថ្ងៃ២៤មីនា ។

លោកប្រាយុទ្ធ ចានអូចា បានដឹកនាំធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ដើម្បីបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតមួយ និងពេលនេះកំពុងស្វះស្វែងបន្តនៅក្នុងអំណាចតាម មធ្យោបាយស្របច្បាប់ ។

លោកបានបង្ហាញមុខនៅចំពោះហ្វូង មនុស្សរាប់ពាន់នាក់ក្នុងដំណើរមួយដែលជាផ្នែកនៃការងារផ្លូវការរបស់លោក ។ តែស្ទីលនៃការចុះជួបប្រជាជននេះវាស្រដៀងគ្នានឹងអ្វីដែលមនុស្សជាច្រើនគិតថាជាយុទ្ធ នាការរកសំឡេងឆ្នោត ដែលលោកបាន អនុវត្តដូច្នេះអស់ពេលជាច្រើនខែមកហើយ ។

លោកបានប្រាប់អ្នកគាំទ្រនៅខេត្តណាខន រ៉ាតចាស៊ីម៉ា កន្លែងដែលលោកបានកើតនៅក្នុងជំរំយោធាមួយនាឆ្នាំ១៩៥៤ថា« យើងសម្រេចបានច្រើនណាស់នៅ៥ឆ្នាំ មកនេះ ។ បើយើងអាចបន្ត៥ឆ្នាំទៀតយើង កាន់តែសម្រេចបាន បន្តនៅយូរតទៅ ទៀត ។ លោកពូទុយដែលជាឈ្មោះក្រៅ របស់លោកប្រាយុទ្ធ ។ លោកពូទុយត្រូវបានស្វាគមន៍និងថតសែលហ្វ៊ីជាមួយអ្នកគាំទ្រ ។ ចាស់ៗ​​​​​​​​​​​ក្នុងមូលដ្ឋានឱបថើបលោកប្រាយុទ្ធ ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សផាឡាង ប្រាចារ៉ាត៕ ធី រីណា


ចែករំលែក៖