ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាកណ្តាលស្បែកខ្មៅដំបូងរបស់ Premier League បានទទួលមរណភាពក្នុងអាយុ 65 ឆ្នាំ

ចែករំលែក៖

សមាគមកីឡាបាល់ទាត់ Sheffield និង Hallamshire County បានឱ្យដឹងថាលោក Uriah Rennie ដែលជាអាជ្ញាកណ្តាលស្បែកខ្មៅដំបូងគេនៅ Premier League បានទទួលមរណភាពក្នុងអាយុ 65 ឆ្នាំ។

លោកRennie ដើមកំណើតហ្សាម៉ាអ៊ីក ដែលធំដឹហក្តីនៅ Sheffield ប្រទេសអង់គ្លេសបានបង្កើតប្រវត្តិសាស្ត្រក្នុងឆ្នាំ 1997 នៅពេលដែលគាត់ដឹកនាំការប្រកួត Premier League រវាង Derby County និង Wimbledon ។

គាត់បានបន្តធ្វើជាមន្ត្រីកាត់សេចក្តីក្នុងការប្រកួតជាង 300លើក រួមទាំង 175 ប្រកួតនៅក្របខ័ណ្ឌកំពូលរបស់ប្រទេសអង់គ្លេស។

Rennie បានចូលនិវត្តន៍នៅឆ្នាំ 2008 ហើយ 15 ឆ្នាំក្រោយមកទៀតទើបមានមន្ត្រីស្បែកខ្មៅម្នាក់ទៀតទទួលបន្ទុកការប្រកួត Premier League លោក Sam Allison ជាអាជ្ញាកណ្តាលកាត់សេចក្តីឱ្យ Sheffield United ទល់នឹង Luton Town ក្នុងឆ្នាំ 2023 ។

កាលពីខែមេសា Rennie បានប្រាប់ BBC ថាគាត់កំពុងរៀនដើរម្តងទៀត បន្ទាប់ពីគាត់ពិការពីចង្កេះចុះក្រោម ដោយសារស្ថានភាពដ៏កម្រមួយ ៕

ដោយ៖ ភារៈ


ចែករំលែក៖