ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលទទួលបទបញ្ជាឃាត់ អេស្កាវទ័រ ១គ្រឿងរបស់ក្រុមហ៊ុនធ្វើថ្នល់ជាតិលេខ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍រដ្ឋអន្សាចំបក់ទទួលបទបញ្ជាលោក អភិបាលខេត្តពោធិ៍សាត់ និងលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការចុះឃាត់គ្រឿងចក្រ (អេស្កាវទ័រ) ១គ្រឿងរបស់ក្រុមហ៊ុនធ្វើថ្នល់ជាតិលេខ៥ ខណៈធ្វើសកម្មភាពកកាយដីភ្នំគ្មានលិខិតអនុញ្ញាត ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង០០នាទី ព្រឹក ថ្ងៃសុក្រ ១០កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចអ្នកតាធំ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះបត្តិ្របត្តិការបង្ហើបថា គ្រឿងចក្រ(អេស្កាវទ័រ) ពណ៌លឿង ១គ្រឿងដែលកម្លាំងឃាត់ខាងលើ ជាគ្រឿងចក្ររបស់ក្រុមហ៊ុនធ្វើផ្លូវថ្នល់ជាតិលេខ៥ ការឃាត់នេះជាបទបញ្ជារបស់លោក អភិបាលខេត្តពោធិ៍សាត់ និងលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅគ្រាដែលគ្រឿងចក្រ(អេស្កាវទ័រ)ខាងលើ មូលហេតុ៖ កកាយដីភ្នំដោយគ្មានលិខិតអនុញ្ញាត វត្ថុតាងគ្រឿងចក្រ(អេស្កាវទ័រ)រក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្សាចំបក់ ៕ ប៉ឹម ពិន


ចែករំលែក៖