ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំជាលើកទីមួយ ក្នុងរយៈពេលជាងពីរឆ្នាំកាន់អំណាច បានប្រើប្រាស់សិទ្ធិ ច្រានចោលរាល់ការសម្រេចរបស់សភាអាមេរិក ជុំវិញ ការសាងសង់ជញ្ជាំងព្រំដែន ។ សកម្មភាពខាងលើនឹងធ្វើឲ្យពលរដ្ឋ អាមេរិក ក៏ដូចជាជនភៀសខ្លួនប្រឈមនឹងបញ្ហាជាច្រើន។
លោក ដូណាល់ ត្រាំ បានថ្លែងចេញពីសេតវិមានថា គាត់មានមោទនភាពបំផុត ដែលបានចុះហត្ថលេខាលើសិទ្ធិវ៉េតូនេះ ។ ការចុះហត្ថលេខាបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ។
ការដែលឈានដល់ចុះហត្ថលេខាច្បាប់វ៉េតូ របស់លោកត្រាំ បែបនេះ បន្ទាប់ពីមានភាពអាម៉ាសយ៉ាងខ្លាំងនៅក្នុងសភា ពេលដែលសមាជិកព្រឹទ្ធសភា មិនថា តែគណបក្សប្រធានាធិបតេយ្យនោះទេ សូម្បីគណបក្សសាធារណរដ្ឋ ក៏បានបោះឆ្នោតប្រឆាំងការប្រកាសចាត់ទុកស្រុកទេសស្ថិតនៅក្នុងគ្រាអាសន្នរបស់លោក ត្រាំ ដើម្បីបានប្រើប្រាស់មូលនិធិសាងសង់កំផែងព្រំដែនជាប់ជាមួយមិចស៊ីកូនោះដែរ ។
លោកស្រី Nancy Pelosi ប្រធានសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ ថ្លែងថា សកម្មភាពរបស់លោកដូណាល់ ត្រាំ មិនសមទំនងតាមច្បាប់ទម្លាប់នោះទេ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមីនា លោកដូណាល់ ត្រាំ ទទួលរងការអាម៉ាស់ដ៏ពិតប្រាកដមួយ ក្នុងសភា ជាមួយការបដិសេធរបស់ព្រឹទ្ធសភា មកពីការចូលរួមរបស់ព្រឹទ្ធសមាជិក នៃគណបក្សលោក ដល់ទៅ១២រូប ទាក់ទងថវិកាបន្ទាន់សម្រាប់ការកសាងជញ្ជាំង នៅតាមព្រំដែនជាមួយមិកស៊ីកូ។
ដោយការពារគម្រោងធំនៃការកសាងជញ្ជាំំងព្រំដែននោះ ដែលជាបំណងយ៉ាងមុះមុតរបស់លោក ប្រធានាធិបតីអាមេរិកសច្ចារាំងខ្ទប់ការសម្រេចនោះរបស់សភា តាមរយៈសិទ្ធិវេតូ ដោយលោកប្រកាសថា ការកសាងជញ្ជាំងព្រំដែននឹងត្រូវបន្ត។ ក្រោយការអនុម័តភ្លាមៗលើគម្រោងច្បាប់នោះ លោកត្រាំបានសរសេរតាមTWITTER ថា លោកប្រើ វ៉េតូ ។ លោកថា ខ្ញុំដាក់ភ្លាមៗវ៉េតូរបស់ខ្ញុំ ប្រឆាំងការសម្រេចនេះ ដែលជាបំណងរបស់ពួកអ្នកប្រជាធិបតេយ្យ ។
ទោះបីយ៉ាងណា ក៏នោះជាការអាម៉ាស់មួយរបស់លោក ព្រោះតែប្រើវ៉េតូប្រធានាធិបតីដំបូង ប្រឆាំងសេចក្ដីសម្រេចរបស់ព្រឹទ្ធសភា ដែលគណបក្សសាធារណរដ្ឋរបស់លោក ជាអ្នកត្រួតត្រា ដើម្បីសង្គ្រោះកិច្ចសន្យា ដ៏ធំមួយ ក្នុងពេលឃោសនាបោះឆ្នោតរបស់លោក ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សមាជិកសភានៃគណបក្សសាធារណរដ្ឋ ក្នុងចំនួនកាន់តែច្រើន បានប្រឆាំងការប្រកាសសភាពការណ៍អាសន្នជាតិរបស់ប្រធានាធិបតី ដើម្បីបានថវិកាមកកសាងជញ្ជាំងព្រំដែន ដោយមិនចាំបាច់ឆ្លងកាត់សភា ដែលថវិកានោះមានចំនួនកាន់តែកើន។
សរុបព្រឹទ្ធសមាជិក៥៩រូបបានគាំទ្រសេចក្ដីសម្រេចដាក់ ដោយពួកប្រជាធិបតេយ្យដែលប្រកាសថា ការប្រកាសអាសន្នជាតិ របស់ប្រធានាធិបតី កាលពីថ្ងៃទី១៥កុម្ភៈ ពេលនេះត្រូវសភាទាំង២បដិសេធ។ ចាប់តាំងពីច្រើនថ្ងៃមកហើយ លោកត្រាំបានធ្វើការគាបសង្កត់លើបណ្ដាព្រឹទ្ធសមាជិកនៃគណបក្សលោក កុំឲ្យបោះឆ្នោតគាំទ្រការបដិសេធនោះ៕