ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះពំនូកកម្ទេចឈើ រណា១លើក វេលាម៉ោង១៥និង១៣នាទី ថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៥ ខែមីនា គ.ស ២០១៩ ស្ថិតនៅ ភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ។
សមត្ថកិច្ចបានឲ្យដឹងថា ការខួចខាត ឆេះគ្រឿងគ្រែ៤១សន្លឹក ស្មើទឹកប្រាក់ចំនួន ១,១០៧០០០ រៀល ។ ឆេះម៉ូទ័រចំនួន៤គ្រឿង ស្មើទឹកប្រាក់ចំនួន៤០០ដុល្លារ
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចេញអន្តរាគមន៍មានកម្លាំងចុះអន្តរាគមន៍ពន្លត់ សរុបចំនួន១២នាក់ រថយន្ដចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត ស្មើនឹងទឹក៤ម៉ែត្រគុប រលត់ទាំងស្រុង មិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលបន្តទៀត ៕ ប៊ុនរិទ្ធី