ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបរទេសម្នាក់ ទៅអង្គុយលំហែកាយនៅមាត់ទន្លេ ត្រូវចោរឆក់ខ្សែក បានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិបរទេសម្នាក់បានដើរមកអង្គុយលេង នៅលើសួនច្បារមាត់ទន្លេ ហើយត្រូវបានចោរស្រី២នាក់ ធ្វើសកម្មភាពឆក់ខ្សែកបានសម្រេច រួចរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធាត្រ​ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៤៨ នៅចំណុចម្តុំផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ចិន្តា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅ និងមុខរបរមិនពិតប្រាកដ ទី២មានឈ្មោះ សឹង សុភាព ភេទស្រី អាយុ២០ឆ្នាំ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះរងគ្រោះជាជនជាតិបរទេសមាន ឈ្មោះ PHILIPP EBRAHIM ភេទប្រុស អាយុ៣១ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ គឺគាត់មកដល់ប្រទេសកម្ពុជាតាំងពីថ្ងៃសុក្រ ស្នាក់នៅអូតែល ហើយបានមកអង្គុយលេងនៅមាត់ទន្លេ ស្រាប់តែភ្លាមៗនោះដែរ ក៏លេចមុខជនសង្ស័យ៦នាក់ ក្នុងនោះមានស្រីៗ២នាក់ ជាអ្នកធ្វើកម្មភាពឆក់ខ្សែកពីជនជាតិបរទេសបានសម្រេចហើយរត់គេចខ្លួនបាត់ស្រមោលភ្លាមៗនោះដែរ ស្រាប់តែជនរងគ្រោះប្រទះឃើញជនសង្ស័យស្រីៗ២នាក់នោះ នៅម្តុំផ្សារកណ្តាល ក៏ប្តឹងសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌ ឲ្យគាត់ដល់ពេលសមត្ថកិច្ចសួរនាំជនសង្ស័យទៅ ក៏ជនសង្ស័យប្រកែកថា មិនបានឆក់នោះទេ គឺមានគេផ្សេងជាអ្នកឆក់ ប៉ុន្តែជនជាតិបរទេសនោះថា គឺស្ត្រី២នាក់ និងហើយម្នាក់ជាអ្នកធ្វើសួរគាត់ និងម្នាក់ទៀតជាអ្នកឆក់ រីឯ២ទៅ៣នាក់ទៀត រកវាយធ្វើបាប និងសម្លាប់គាត់ទៀត ។

ក្រោយពេលកើតហេតុ ជនជាតិបរទេសនោះ គាត់មិនចង់ឲ្យមានរឿងវែងឆ្ងាយ ក៏ឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំទៅដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ ធឿនព្រែកជ័យ


ចែករំលែក៖