ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះចម្ការ អស់ស្វាយ៦៥ដើម សង្ស័យមានមនុស្សលួចដុត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានអណ្ដាតភ្លើងឆាបឆេះសន្ធោរសន្ធៅនៅចម្ការ ស្វាយមួយកន្លែង បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ រាយការណ៍មកសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក នាំគ្នាជួយបាញ់ពន្លត់យ៉ាងសស្រាក់សស្រាំ រហូតទទួលបានជោគជ័យ គ្រប់គ្រងស្ថានការណ៍បាន មិនរាលដាលដល់ផ្ទះអ្នកភូមិ និងអាយុជិវិត ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចម្ការស្វាយរបស់ម្ចាស់ឈ្មោះ ថោង ទូច ភេទប្រុស អាយុ៦១ឆ្នាំ ស្ថិតនៅចំណុចភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ក្រោយពីមានសេចក្ដីរាយការណ៍ពីអ្នកភូមិថា មានករណីភ្លើងឆេះចម្ការស្វាយ ភ្លាមៗកម្លាំង សមត្ថកិច្ចនគរបាល បានសហការគ្នាកងរាជអាវុធហត្ថស្រុក ជាមួយអ្នកភូមិ នាំគ្នាជួយបាញ់ពន្លត់ ខ្លះដងទឹកចាក់យ៉ាងសស្រាក់សស្រាំ រហូតទទួលបានជោគជ័យ គ្រប់គ្រងស្ថានការណ៍ មិនរាលដាលដល់ផ្ទះអ្នកភូមិ និងអាយុជីវិត ។

ប្រភពបន្តថា ចំពោះដើមស្វាយដែលខូចខាតឆេះអស់ទាំងស្រុងចំនួន៦៥ដើម ខណៈសមត្ថកិច្ចដាក់ការសង្ស័យមានមនុស្សមិនបំណង មិនល្អលួចដុត ព្រោះនៅចម្ការនេះ ស្ងាត់មិនមានក្មេងណាម្នាក់ចូលបាននោះទេ ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានកំពុងធ្វើកំណត់ហេតុ សាកសួរអ្នកភូមិដើម្បីស្រាវជ្រាវរកមុខជនសង្ស័យដើម្បីចាត់ការច្បាប់ ៕ យឹម សុថាន


ចែករំលែក៖