ខេត្តតាកែវ ៖ លោក កេត ម៉ៅ អភិបាល ស្រុកសំរោង ក្រោយពីយកឈ្មោះលោក អ៊ូច ភា អភិបាលខេត្តតាកែវ ដើម្បីគំរាមទារលុយពីក្រុមអាជីវករបើកស្ថានីយប្រេងសាំងក្នុងម្នាក់ៗរាប់ពាន់ដុល្លារក្នុងដែនដីរបស់ ខ្លួននោះ ពេលនេះ បែរជាថ្លើមធំហ៊ានឲ្យ អភិបាលរងម្នាក់ស៊ីញ៉េលក់ដីបឹងទៅក្រុមឈ្មួញកាយយកអាចម៍ដីលក់គ្មានក្រែង ច្បាប់អីបន្តិច។
ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការទូទាំងស្រុកសំរោង ខេត្តតាកែវ បានលើកឡើងថា លោក កេត ម៉ៅ អភិបាលស្រុក សំរោងក្រោយពីដើរកៀបយកលុយពីម្ចាស់ស្ថានីយប្រេងសាំងលែងបាន បច្ចុប្បន្ននេះបានបែកគំនិតបញ្ជាឲ្យលោក ទុយ គឹមស្រៀង អភិបាលរងស្រុកស៊ីញ៉េលក់ដីបឹង ស្ថិតនៅ ចំណុចអូរតាប៉ុក ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ រាប់ម៉ឺនដុល្លារ ។
តាមការទម្លាយពីមន្ត្រីសាលាស្រុក សំរោងបានឲ្យដឹងដែរថា ក្រុមឈ្មួញបានឃុបឃិតគ្នារត់ការជាមួយអភិបាលស្រុក រយៈពេល៥ថ្ងៃមកហើយ ទើបចរចាគ្នាត្រូវក្នុងតម្លៃរាប់ម៉ឺនដុល្លារ ហើយបានឲ្យលោក ទុយ គឹមស៊្រាង ជាអ្នកស៊ីញេ៉លក់ដីបឹងនៅចំណុចទីតាំងខាងលើទៅឲ្យក្រុមឈ្មួញកាយយកអាចម៍ដីលក់។
ជុំវិញករណីនេះ លោក កេត ម៉ៅ អភិ បាលស្រុកសំរោង ពេលជួបជាមួយអ្នក សារព័ត៌មានយើងតាមខ្សែទូរស័ព្ទលោកថា លោកកំពុងជាប់ប្រជុំគ្មានពេលបកស្រាយជាមួយទេ។ ចំណែកលោក ផេង វុធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបានថ្កោលទោសលោកអភិបាលស្រុកដោយលោកបញ្ជាក់ ថា ទង្វើនេះជាទង្វើខុសច្បាប់។ លោកថា ពាក់ព័ន្ធករណីលក់ដីបឹង អាជ្ញាធរឃុំ-ស្រុក គ្មានសិទ្ធិលក់ជាដាច់ខាតហើយឯកសារដែលបានស៊ីញ៉េទទួលស្គាល់ ចាំបាច់ត្រូវឆ្លងកាត់អាជ្ញាធរខេត្តនិងមន្ទីរជំនាញលោក ពិសេសត្រូវសិក្សាឲ្យបានច្បាប់លាស់ជា មួយមន្ទីរធនធានទឹក។
គួររំព្ញកថាប្រជា ពលរដ្ឋ មន្ត្រីរាជការ និង មេឃុំទូទាំងស្រុកសំរោងបានសម្តែងការមិនពេញចិត្តនឹងលោក កេត ម៉ៅ អភិ បាលស្រុកសំរោងនោះទេ ដោយសារលោក តែងតែគំរាមដកមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន និងបានប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រព័ន្ធទៀតផង ៕ ហេង សូរិយា