ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ឆបោកម៉ូតូនៅខេត្តព្រះសីហនុ បាន២ថ្ងៃ យកមកលក់នៅភ្នំពេញ ត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានឆបោក យកម៉ូតូសម្រេចហើយបាន គេចខ្លួនបាន២ថ្ងៃ ពីខេត្តព្រះសីហុន យកមកលក់នៅភ្នំពេញតែត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាក្របួចជាប់ ទើបប្រគល់ឲ្យសមត្ថកិច្ចខេត្តព្រះសីហុន ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅតាមផ្លូវលេខ១៨២ ចំណុចស្តុបអូរឫស្សី សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចខណ្ឌ៧មករា បានប្រាប់ថា ជនសង្ស័យមានឈ្មោះ កូយ ចិត្ត ភេទប្រុស អាយុ២៣ឆ្នាំមុខ របរមិនប្រាដក ស្នាក់ខេត្តព្រះសីហុន ។

ចំណែកជនរងគ្រោះមានឈ្មោះ អំ រ៉ុម ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរលក់ដូរ ស្នាក់ក្រុម៧ ភូមិ៣ សង្តាត់២ ខេត្តព្រះសីហុន ។

បើតាមសម្ដីពីនគរបាលព្រហ្មទណ្ឌខណ្ឌ៧ មករា បាន ប្រាប់ឲ្យដឹងថាជនសង្ស័យបានឆបោកម៉ូតូរបស់ជនរងគ្រោះ មួយគ្រឿងម៉ាក ហុងដា c125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៩នៅខេត្តព្រះសីហុន រហូតដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះហើយ ក៏បានយកមកលក់នៅភ្នំពេញចំណុចស្តុបអូរឫស្សី តែត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាក្របួចជាប់ ទើបប្រគល់ឲ្យសមត្ថកិច្ចខេត្តព្រះសីហុនដើម្បីបន្តនីតិវិធី៕ សរស្មី


ចែករំលែក៖