ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្តោងរ៉ឺម៉ក ព្រលះម៉ូតូ១២៥ បណ្តាលឲ្យស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតព្រលប់ ថ្ងៃអាទិត្យ ៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ លើផ្លូវកំណាត់ផ្លូវជាតិលេខ៦ ចំណុចមុខផ្ទះឈ្មោះ ហ៊ុន តាំងសួរ ភូមិត្រតាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ គ្រោះថ្នាក់ចរាចរ ម៉ូតូបុកម៉ូតូសណ្តោងរ៉ឺម៉ក ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់១នាក់ ខូចខាត ម៉ូតូ១គ្រឿង ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកសាន់យ៉ាន់ ពណ៌ស ស្លាកលេខ គ្មាន សណ្តោងរ៉ឺម៉ក បើកបរទិសដៅពីជើងទៅត្បូង ហើយបត់ឆ្វេង ដោយឈ្មោះ អោក សុខ ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរបើកបរម៉ូតូរ៉ឺម៉ក មិនពាក់មួកសុវត្ថិភាព គេចខ្លួន ។

ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1H.2692 បើកបរផ្លូវត្រង់ទិសដៅពីជើងទៅត្បូង ដោយឈ្មោះ សារឿន លីដែន ភេទប្រុស អាយុ២០ឆ្នាំ អាវុធហត្ថស្រុកកំពង់ស្វាយ នៅភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ មិនពាក់មួកសុវត្ថិភាព ។

មូលហេតុ បង្កឡើងអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក បើកបរបត់ឆ្វេង ខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ។

វត្ថុតាងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយ៉ូវ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖