ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​ចង់​បាន​ណាស់​ចំណុច​នេះ​ ! សម្តេច​តេជោ​ ជំរុញ​ធ្វើ​ការ​កែទម្រង់​តុលាការ​ ឱ្យ​មាន​ប្រសិទ្ធភាព​ ដេីម្បី​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​

ចែករំលែក៖

ភ្នំពេញ​៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នេះ​ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​ បានអញ្ជើញផ្តល់កិតិ្តយសចែកសញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ ,​ សម្តេចតេជោ បានមានប្រសាសន៍គាំទ្រនិងជំរុញការកែទម្រង់តុលាការឱ្យមានប្រសិទ្ធភាព ដើម្បីស្វែងរកយុត្តិធម៌ឱ្យបាន គឺល្អណាស់។

នេះ​បេី​តាម​ការ​ចេញ​ផ្សាយ​របស់​ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ហ៊ុន​ សែន​ ។

សម្តេចតេជោ បានមានប្រសាសន៍ថា ជាការល្អបើគ្រប់ស្ថានីយ៍ទូរទស្សន៍ចាក់បញ្ចាំងរឿងប៉ាវចិនបានមួយវគ្គ មុនពេលចូលគេងគឺជាការល្អ។

សម្តេចតេជោ​ បានលើកឡើងថា ការកាត់ក្តីផ្តល់យុត្តិធម៌របស់ប៉ាវចិន គឺមានកាំបិត៣ប្រភេទគឺ ១,កាំបិតក្បាលឆ្កែ សម្រាប់ចោរប្លន់ ២,កាំបិតក្បាលខ្លា សម្រាប់មន្រ្តី និង៣,កាំបិតក្បាលនាគ សម្រាប់រាជវង្ស។

តាមរយៈការមើលឃើញ និងស្តាប់សវនាការកាត់ក្តីរកយុត្តិធម៌ក្នុងរឿងប៉ាវចិន គឺនឹងធ្វើអោយមន្រ្តីយុត្តិធម៌កាន់តែយកចិត្តទុកដាក់ខ្ពស់លើការងាររបស់ខ្លួន។

សម្តេចតេជោនាយករដ្ឋមន្រ្តី ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗកន្លងមកនេះថា មានអ្នកទោសជាច្រើន ជាពិសេសគឺស្រ្តី ដែលកំពុងជាប់ឃុំដោយពុំបានទទួលការកាត់ក្តីទាន់ពេលវេលា។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការឃុំខ្លួនមនុស្សយូរ ដោយគ្មានការកាត់ទោស គឺខុសច្បាប់៕ចេស្តា


ចែករំលែក៖