ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ម្នាក់​​ ព្យាយាម​សម្លាប់​ខ្លួនឯង ពេលផឹកស្រាស្រវឹងបង្កការភ្ញាក់ផ្អើល សង្ស័យប្រើថ្នាំញៀន ហើយបែក

ចែករំលែក៖

ខេត្តរតនគីរី៖ យុវជន​ម្នាក់ប៉ុនប៉ងសម្លាប់ខ្លួន យក​កាំបិត​ចាក់​លើរាងកាយបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅវេលា​ម៉ោង​ ១១.៣០​ នាទី​ យប់ ថ្ងៃសៅរ៍ ៣ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ស្ថិត​នៅចំណុច​ភូមិ​តា​ង៉ា ឃុំញ៉ាង ស្រុក​អណ្តូង​មាសខេត្តរតនគិរី​ ។ ​

ប្រភពពី​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ សល់ ទី​ញ ភេទ​ប្រុស អាយុ ២២​ឆ្នាំ​ ជនជាតិ​ចារាយ មុខរបរ កសិករ មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ​ ។

ប្រភពបន្តថា យុវជន​រូប​នេះ​ផឹកស្រា​ស្រវឹង​ហើយយក​កាំបិត​មកចាក់​ខ្លួនឯង​ ចំនួន​២​កាំបិត ​ចំ​ត្រង់ពោះ​រងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។

យោង​តាម​ប្រភពពីប្រជាពលរដ្ឋ​ក្នុងភូមិបានប្រាប់ថា ជនរងគ្រោះ​ខាងលើ​នេះ​ តែ​ងតែពេលផឹកស្រា​ស្រវឹង ​គឺចង់ធ្វើ​អត្តឃាត​ខ្លួនឯងច្រើនលើកច្រើនសា​ររួច​មក​ហើយ ​តែមិនបានសម្រេច ។

ក្រោយកើតហេតុនោះឡើង ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​​បញ្ជួន​ទៅ​ព្យាបាល​នៅមណ្ឌលសុខភាពឃុំ​ញ៉ាង​ ស្រុក​អណ្តូងមាសផងដែរ ហើយ​ជនរងគ្រោះ​រូប​នេះ ​ពេល​នេះ ក៏​កំពុង​នៅ​សម្រាក​ព្យាបាល​នៅ​ឡើយ​ ។ ​

ករណី​ខាងលើនេះ​ មហាជន​ជាច្រើន​បាន​ដាក់​ការសង្ស័យថា ​យុវជន​រូប​នេះ​ មាន​ការប្រើប្រាស់​ថ្នាំញៀន ហួស​កម្រិតទើប​បណ្តាលឲ្យ​រូបគេ​ មាន​ស្មារតី​មិន​ប្រក្រតី​បែ​នេះ​៕​ ជីវន្ត័


ចែករំលែក៖