ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនាងរវាងបារាំង នឹងចិន កាន់តែជិតស្និទ្ធ ក្រោយដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន នៅបារាំង

ចែករំលែក៖

កាលពីថ្ងៃទី២៥ ខែមីនា មន្ត្រីបារាំង និងចិន បានចុះកិច្ចព្រមព្រៀង ១៥ចំណុច ក្នុងនោះមានថាមពល​ ឧស្សាហកម្ម ស្បៀងអាហារ ដឹកជញ្ជូន​ ក្រោមអធិបតីរបស់ប្រធានាធិបតីចិនស៊ី ជីងពីន និងប្រធានាធិបតីបារាំង​លោក ម៉ាក្រុង ។

ក្រុមហ៊ុន Airbus បានចុះកិច្ចព្រមព្រៀងលក់យន្តហោះ ដឹកអ្នកដំណើរដល់ទៅ​៣០០គ្រឿង ឲ្យចិន ក្នុងពេលដែលប្រធានាធិបតីចិន​ លោកស៊ី ជីងពីន កំពុងតែបំពេញទស្សនកិច្ចទៅកាន់ប្រទេសតំបន់អឺរ៉ុប ​។ ការសម្រេចទិញយន្តហោះរបស់​ Airbus ​យ៉ាងច្រើននោះ ​ក្នុងពេលដែលចិនបានសម្រេច ឈប់ប្រើប្រាស់ យន្តហោះ​របស់ក្រុមហ៊ុន​ Boeing ​អាមេរិក ក្រោយជួបគ្រោះថ្នាក់ផ្ទួនៗគ្នា ។

តាមកិច្ចព្រមព្រៀង​ខាងលើ មានទឹកប្រាក់ដល់ទៅ​៣៥ពាន់លានដុល្លារ ក្នុងនោះ​ក្រុមហ៊ុន​ផលិតយន្តហោះ​ Airbus ​នឹងផ្តល់ឲ្យចិន នូវយន្តហោះធុនធំ​១០គ្រឿង ប្រភេទ​ A350និង យន្តហោះ​​ A20 ចំនួន​២៩០គ្រឿង​។ យន្តហោះ​ A320 ​ដូចទៅនឹងប្រភេទយន្តហោះ​ Boeing 737 MAX របស់អាមរិក។

ចិនបានទិញយន្តហោះពីក្រុមហ៊ុន Boeing ចំនួន​៣០០គ្រឿង​ក្នុងពេលដែលប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ​បំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីឆ្នាំ​២០១៧ ។ ក្រោយមក ប្រទេសទាំងពីរបានធ្លាក់នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ទើបចិនមិនបន្តទិញ​យន្តហោះពីអាមេរិក​។

នៅក្នុងសន្និសីទកាសែតរួម​​ជាមួយប្រធានាធិបតីបារាំង​លោក​ Emmanuel Macron ​បានវាយតម្លៃថា «កិច្ចព្រមព្រៀងខាងលើ​ គឺជាជំហានដ៏សំខាន់បំផុត ក្នុងពេលបច្ចុប្បន្ន​ ជាសញ្ញាដ៏ល្អប្រសើរក្នុងទំនាក់ទំនងទ្វេភាគី​។

ចំណែកក្រុមហ៊ុន Airbus វិញបានបញ្ជាក់ថា ​ទំនាក់ទំនងយូរអង្វែង គឺនាំមកនូវកិច្ចព្រមព្រៀងថ្មីបំផុត មិនមែន​ដោយសារសុវត្ថិភាព យន្តហោះ​ទើប ចិនងាកចេញពី ប៊ូអ៊ីង មកទិញ អ៊ែរបឺសវិញនោះឡើយ ៕


ចែករំលែក៖