ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងជាច្រើននៅអាល្លឺម៉ង់ រងការគំរាមវាយប្រហារគ្រាប់បែក

ចែករំលែក៖

កម្លាំងសន្តិសុខអាល្លឺម៉ង់ បានសម្រេចជម្លៀសពលរដ្ឋ ជាច្រើនចេញពីទីតាំងសំខាន់ៗ​ ក្រោយរងការគំរាមវាយប្រហារបំផ្ទុះគ្រាប់បែកនៅខេត្តក្រុងជាច្រើន បង្កក្តីបារម្ភយ៉ាងខ្លាំង ។

ទីតាំងរដ្ឋាភិបាល និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗនៅអាល្លឺម៉ង់ត្រូវបានជម្លៀស ពលរដ្ឋមន្ត្រីរដ្ឋការ ទៅកាន់តំបន់មានសុវត្ថិភាព​ ក្រោយមានអ៊ីម៉ែល គំរាមបំផ្ទុះគ្រាប់បែក។ ប៉ូលិសអាល្លឺម៉ងបានបញ្ជាក់ថា​ទីក្រុងដែលរងការគំរាមវាយប្រហារនោះមាន ទីក្រុង​ Augsburg, Kaiserslautern, Goettingen, Neunkirchen និង Rendsburg ។

ក្រោយការជម្លៀសពលរដ្ឋចេញអស់ កម្លាំងជំនាញបាន ត្រួតពិនិត្យ គ្រប់ជ្រុងជ្រោយ ស្វែងរកគ្រាប់បែកប៉ុន្តែមិនបានរកឃើញអ្វីនោះឡើយ​។ មកទលពេលនេះ កម្លាំងសន្តិសុខមិនទាន់ដឹងអត្តសញ្ញាណជនផ្ញើ ជាង​១០០អ៊ីម៉ែល​គំរាមវាយប្រហារនោះឡើយ ។

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានផ្សាយថា ក្រុមជ្រុលនិយម​​ជាអ្នកធ្វើសកម្មភាពទាំងនោះ​ មិនតែប៉ុណ្ណោះពួកគេបាន​បង្អួត អាវុធ ទំនើបៗ មានទាំងអាវុធ ជីវសាស្ត្រផងដែរ ។

ក្រោយការបាញ់ប្រហារនៅក្នុងប្រទេសនូវេសាឡង់ ប្រទេសជាច្រើនជុំវិញពិភពលោករងការគំរាមកំហែង វាយប្រហារគ្រាប់បែក ក្នុងនោះមានទាំងក្រុមហ៊ុនអាកាសចរណ៍ផងដែរ​។​ កាលពីថ្ងៃទី​២៦ ខែមីនា កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ​ក៏រងការគំរាមវាយប្រហារគ្រាប់បែកធ្វើឲ្យយន្តហោះត្រូវចុះចត់ជាបន្ទាន់ ៕


ចែករំលែក៖