ព័ត៌មានទាន់ហេតុការណ៍៖

ពីរនាក់ឪពុកក្មេកកូនប្រសារកាប់ដើមឈើក្នុងដីចម្ការមិនប្រយត្ន័ រលំសង្កត់លើស្លាប់ម្នាក់ របួសស្រាលម្នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់នាំកូនប្រសារទៅកាប់ដើមឈើ ក្នុងដីចម្ការមិនប្រយត្ន័ ស្រាប់តែរលំសង្កត់ចំខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ឯកូនប្រសាររបួសស្រាល ។

ហេតុការណ៍នេះបានកើតឡើងនៅវេលម៉ោង១៧ និង៤៥នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចអូរត្រាងខាងត្បូងឆៀងខាងលិច ចម្ងាយ២គីឡូម៉ែត្រ ពីភូមិប៉ាជន់ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ យ៉ូត ប៉ូញ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ កូនប្រសារប្រុស ឈ្មោះ ឡេង ភី អាយុ១៨ឆ្នាំ ជនជាតិទំពួន មានទីលំនៅ ជាមួយគ្នា រងបួសស្រាល ។ មុនពេលកើតហេតុ ពីរនាក់ឪពុក និងកូន បាននាំគ្នាទៅរំលំដើមឈើដើម្បីដុតធ្វើចម្ការ តែអកុសល ក៏ត្រូរងគ្រោះថ្នាកនេះតែម្តង ។

ក្រោយពីកើតហេតុ កម្លាំងបានចុះទៅដល់កន្លែងកើតហេតុពិនិត្យសាកសព និងសាក់សួរជុំវិញហេតុការណ៍ឃើញថា ជនរងគ្រោះខាងលើពិតជាកាប់ដើមឈើធ្វើចម្ការរលំដួលសង្កត់បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន ហើយក៏បានធ្វើលិខិតប្រគល់សាកសពឲ្យទៅបងប្អូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចទំពួន ៕ ជីវន្ត័


ចែករំលែក៖