ព័ត៌មានទាន់ហេតុការណ៍៖

អាល់ហ្សេរី៖ ប្រធានាធិបតីប្រកាស លាលែងពីតំណែង

ចែករំលែក៖

ប្រធានាធិបតីអាល់ហ្សេរី លោក​ Abdelaziz Bouteflika​បានប្រកាសថា លោកនឹងចុះចេញពីតំណែងនៅថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩នេះ​ ដើម្បីបញ្ចប់​វិបត្តនៅក្នុងប្រទេស ។

សារព័ត៌មាន អាល់ហ្សេរី​បានផ្សាយថា ប្រធានាធិបតីរបស់ប្រទេសនេះ យល់ព្រមចុះចេញពីតំណែងចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នោះតទៅហើយ តាមការចង់បានរបស់ប្រជាជន ដើម្បីបញ្ចប់វិបត្តិនិងរៀបចំ​រដ្ឋាភិបាលថ្មីឡើងវិញ​ ។

ប្រធានាធិបតីអាល់ហ្សេរី លោក Abdelaziz Bouteflika អាយុ៨២ឆ្នាំ បានប្រកាសថា លោកមានគម្រោងចង់កាន់តំណែងអាណត្តិទី៥ ថែមមួយអាណត្តិទៀត ប៉ុន្តែប្រជាជនភ្លូកទឹកភ្លូកដី ចេញមកតវ៉ា បាតុកម្មអូសបន្លាយពេលយូរខែថ្ងៃ ។

ខុទ្ទកាល័យប្រធានាធិបតី បានចេញសារមួយបញ្ជាក់ថា លោក Abdelaziz Bouteflika នឹងផុតអាណត្តិនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ។ គាត់នឹងលាលែងពីតំណែងប្រធានាធិបតី មិនហួសពីខែមេសា នេះឡើយ ។

សូមបញ្ជាក់ថា លោក Abdelaziz Bouteflika បានឡើងកាន់អំណាចនៅអាល់ហ្សេរីតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៣ គាត់មានជំងឺធ្ងន់ធ្ងរផ្នែកខួរក្បាល ហើយមិនសូវបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សាធារណៈនោះឡើយ ។

ប្រទេសនេះ ទើបតែបានបោះឆ្នោត ហើយកាលពីថ្ងៃទី៣១ ខែមីនា រដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើង ក្នុងនោះរដ្ឋមន្ត្រីចំនួន២៧រូបទើបតែត្រូវបានតែងតាំង ។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលថ្មីនេះ ឈ្មោះ Noureddine Bedoui ៕


ចែករំលែក៖