ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែននឹងបោះឆ្នោតលើកទីពីរ​នៅថ្ងៃទី​២១ ខែមេសា ដោយមានបេក្ខភាពនាំមុខតែពីររូបប៉ុណ្ណោះ

ចែករំលែក៖

ក្រោយការប្រកាសលទ្ធផលរបស់គណៈកម្មការរៀបចំការបោះឆ្នោត​ ហើយមិនមានភាគីណាមួយទទួលបានជ័យជំនៈ គណៈកម្មការរៀបចំការបោះឆ្នោត នឹងរៀបចំការបោះឆ្នោតលើកទីពីរ ដែលមានបេក្ខភាពនាំមុខទាំងពីររូប ប្រប្រកួតប្រជេង ។

តាមលទ្ធផលបោះឆ្នោតកន្លងមក លោក​ Vladimir Zelensky ​ជាអតីតតារាកំប្លែង ទទួលបាន​៣០,២៦ភាគរយ​​។ ចំណែកប្រធានាធិបតី​ Petro Poroshenko ​វិញ ទទួលបានការគំាទ្រតែ​ ១៥,៩៩ ភាគរយប៉ុណ្ណោះ​ ។

បើទោះអតីតតារាកំប្លែង ដ៏ល្បីល្បាញរបស់អ៊ុយក្រេន នាំមុខយ៉ាងឆ្ងាយនៅក្នុងការបោះឆ្នោត កន្លងមក តែ លោកមិនមានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលនោះឡើយ ។ ទាំងនោះហើយ​បានជាគណៈកម្មការរៀបចំការបោះឆ្នោតត្រៀម បោះឆ្នោតជុំទីពីរ​ ប្រជែង មួយទល់មួយរវាង​ អតីតតារាកំប្លែង នឹង ប្រធានាធិបតី ។

តាមការលើកឡើងរបស់ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត អ៊ុយក្រែន​(CEC)លោក​ Tetiana Slipachuk ​បានបញ្ជាក់ឲ្យដឹងថា​ លទ្ធផលបណ្តោះអាសន្ន​ផ្លូវការ​បង្ហាញឲ្យឃើញថា ​មិនមានបេក្ខភាពណាមួយ​ ក្នុងចំណោមបេក្ខភាព ទាំង​៣៩ ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតរដ្ខាភិបាលឡើយ ។

តាមលទ្ធផលបណ្តោះអាសន្ន បង្ហាញឲ្យឃើញថា តារាសម្តែង លោក​ Volodymyr ​ Zelensky ​ និង ប្រធានាធិបតី Petro Poroshenko ​ទទួលបានការគាំទ្រខ្ពស់ជាងគេ នឹងបន្តចូលរួមប្រប្រកួតប្រជែងបោះឆ្នោតជុំទីពីរ ។ ​

តាមច្បាប់ អ៊ុយក្រែន ប្រសិនបើមិនមានបេក្ខភាពណាមួយទទួលបានជ័យជំនៈនៅក្នុងការបោះ ឆ្នោត​លើកទីមួយ​ បេក្ខភាពនាំមុខទាំងពីរ​រូប នឹងបន្តចូលប្រជែង​នៅក្នុងការបោះឆ្នោតវគ្គពីរ ដែលត្រូវធ្វើឡើងនៅថ្ងៃទី​២១ ខែមេសា ៕


ចែករំលែក៖