ព័ត៌មានទាន់ហេតុការណ៍៖

នៅដើមខែមេសា មានអ្នកស្លាប់ និងរបួសជិត​១០០នាក់នៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

នៅដើមខែមេសាឆ្នាំ​២០១៩ គឺជាពេលវេលា មិនល្អឡើយសម្រាប់ សន្តិសុខនៅអាហ្វហ្គានីស្ថាន​ ​ដោយនៅថ្ងៃទី​១ ដើមខែមេសា មាន ការប៉ះទង្គិចគ្នា​បណ្តាលឲ្យស្លាប់ និងរបួសរាប់សិបនាក់។

ប្រភព័ត៌មានបានផ្សាយថា ក្រុមសកម្មប្រយុទ្ធ៦០នាក់ និងកងកម្លាំងសន្តិសុខ១៤នាក់ បានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នា អំឡុងពេល២៤ម៉ោង ។ កម្លាំងរដ្ឋាភិបាលប្រតិបត្តិការតាមដែនអាកាស និងដែនគោក នៅក្នុងស្រុក Khashrod ភាគខាងជើងខេត្ត Nimroz កាលពីថ្ងៃទី១ ខែមេសា សម្លាប់ក្រុមឧទ្ទាម២២នាក់ និង១០នាក់ផ្សេងទៀតរងរបួស ។

ស្រដៀងគ្នានេះដែរ ប្រតិបត្តិការនៅពេលយប់ទៅលើពួកតាលីបង់នៅតំបន់ Shoraki ស្ថិតនៅក្នុងស្រុក Gereshk ភាគខាងត្បូងខេត្ត Helmand សម្លាប់ក្រុមឧទ្ទាម៧នាក់ ក្នុងនោះមានជនវាយប្រហារគ្រាប់បែក២នាក់ផងដែរ ។

ក្រុមឧទ្ទាមតាលីបង់១០នាក់ទៀត មានមេបញ្ជាការ Mullah Manan ផងដែរ ត្រូវកងកម្លាំងរដ្ឋាភិបាលសម្លាប់ ខណៈឡោមព័ទ្ធជំរំរបស់ពួកគេនៅភាគខាងជើងខេត្ត Baghlan កាលពីថ្ងៃអាទិត្យ ។

ក្រុមតាលីបង់ឡោមព័ទ្ធប៉ុស្តិ៍សន្តិសុខកម្លាំងរដ្ឋាភិបាលស្ថិតនៅ តំបន់ Akazai ស្រុក Bala Murghab ភាគខាងលិចខេត្ត Badghis កាលពីថ្ងៃអាទិត្យ ស្លាប់កងកម្លាំងសន្តិសុខ១៤នាក់ និង១៥នាក់ផ្សេងទៀតរងរបួស ។ នៅក្នុងខេត្ត Badghis ស្រុក Bala Murghab ក៏កម្លាំងរដ្ឋាភិបាលក៏បានបើកការវាយប្រហារសម្លាប់ក្រុមឧទ្ទាម១០នាក់ផងដែរ ៕


ចែករំលែក៖