ភ្នំពេញ៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្ម ពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិត ផលហាឡាល់កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមសន្និសីទហាឡាល់ ពិភពលោក លើកទី១១ និងពិព័រណ៌ហាឡាល់លើកទី១៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព លោកDato’ Seri Mohame d Azmin Ali រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី រយៈពេល ៤ ថ្ងៃ ពីថ្ងៃទី២-៥ មេសា ២០១៩ ។ គណៈប្រតិភូបានចេញដំណើរកាលពីថ្ងៃទីអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២ មេសា ឆ្នាំ២០១៩ ។
តាមការបញ្ជាក់ឲ្យដឹងពីលោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ថា៖ សន្និសីទនេះ ផ្តោតសំខាន់លើសស្ថានភាពទូទៅនៃការអភិវឌ្ឍឧស្សាហកម្មហាឡាល់ និងកិច្ចសហ ប្រតិបត្តិការហាឡាល់ បង្កើតបច្ចេកវិទ្យាថ្មី គំនិតច្នៃប្រឌិត ដែលធ្វើឲ្យមាននិរន្តរភាព និងប្រយោជន៍រួមលើសេដ្ឋកិច្ចហាឡាល់ដោយមានការអញ្ជើញ ចូលរួមជាសមាជិកប្រមាណ ១០០០នាក់ សមាជិកជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឥស្សរជន ស្ថាប័ន ហហាឡាល់ ធនាគារ ក្រុមហ៊ុន វិនិយោ គិន សភាពាណិជ្ជកម្ម សាស្ត្រាចារ្យមកពី១១ ប្រទេស។
ក្នុងឱកាសស្នាក់នៅប្រទេសម៉ាឡេស៊ី លោក ទេសរដ្ឋមន្ត្រី នឹងឆ្លៀតឱកាសចូលជួបថ្នាក់ដឹកនាំ និង បណ្តាស្ថាប័នហាឡាល់ មកពីបណ្តាប្រទេសផ្សេងទៀត ដើម្បីបង្ហាញពីសក្តានុពលអភិវឌ្ឍន៍ហាឡាល់ នៅកម្ពុជា។
សូមបញ្ជាក់ថា៖ យោងអនុក្រឹត្យលេខ១៦០ អនក្រ.បក ត្រង់ប្រការ១០បានចែងថា រូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលបានបំណងផ្តល់សេវាកម្ម ផលិត វេចខ្ចប់ផលិតផលដែលដាក់សញ្ញា ឬស្លាក”ហាឡាល់”ឬ “HALAL” ឬ”حلال” នៅក្នុងព្រះរាជាណា ចក្រកម្ពុជា ត្រូវបំពេញបែបបទ និងដាក់ពាក្យស្នើសុំវិញ្ញាបនប័ត្របញ្ជាក់បច្ចេក ទេសស្តង់ដារផលិតផលហាឡាល់ កម្ពុជា នៅក្រសួងពាណិជ្ជកម្មជាមុន។ ក្នុងគោលបំណង ចែកចាយ ទោះបីក្នុងគោលដៅធ្វើពាណិជ្ជកម្ម ឬមិនធ្វើពាណិជ្ជកម្ម ដោយពុំមានវិញ្ញាបនប័ត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល់ម្ពុជា ត្រូវហាមឃាត់ និងមានទោសទាន់ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ យើងពិតជាមាន មោទនភាពចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលបានអនុញ្ញាត និងបង្កើតឲ្យមាន នូវគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាល់កម្ពុជា តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ:១៦០ អនក្រ.បក ចុះថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាល់ កម្ពុជា។
បច្ចុប្បន្នក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សហគមន៍អន្ដរជាតិ បានមើលឃើញថា ប្រជាពលរដ្ឋ បានរួមរស់សម្បូរ សប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយសុខ ដុមរមនា និងគ្មានការរើសអើងពូជសាសន៍អ្វីឡើយ ៕ សំរិត