ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបើកបុកជាមួយ passApp ក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ​៖​ រ៉ឺម៉កឥណ្ណា PassApp មួយគ្រឿងបានក្រឡាប់ផ្ងារជើង បន្ទាប់ពីបើកលឿនប៉ះជាមួយរថយន្តព្រូសកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣​ ខែមេសា​ ឆ្នាំ​២០១៩​ នៅខាងលិចសាលាសង្កាត់ព្រែកឯង​ តាមបណ្តោយផ្លូវជាតិលេខ១​ ខណ្ឌច្បារអំពៅ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរ៉ឺម៉កឥណ្ឌា PassApp បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនសង្ស័យស្រវឹងផង ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកចំណែកផ្លូវបញ្ច្រាស ស្រាប់តែមានរថយន្តម៉ាកព្រូសពណ៌កណុរល្មែះ​ ពាក់ស្លាកលេខភ្នំពេញ 2AU 8234 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅពីលិចទៅកើត ក៏បានបុកគ្នាបណ្តាលឲ្យរ៉ឺម៉ក PassApp ក្រឡាប់រងការខូចខាតចំណែក តៃកុងរងរបួសស្រាល ដោយឡែករថយន្តព្រូសរងការខូចខាតអស់មួយចំហៀងខាងឆ្វេង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកវាស់វែងយករថយន្ត និងរ៉ឺម៉ងទៅរក្សាទុកនៅអធិការនគរបាលខណ្ឌរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖