ព័ត៌មានទាន់ហេតុការណ៍៖

បបួលគ្នាទៅងូតទឹកស្រះ លង់ទឹកស្លាប់ទាំង២នាក់

ចែករំលែក៖

ភ្នំពេញ៖ កុមារាវ័យ៦ឆ្នាំ ចំនួន២នាក់បានបបួលគ្នាទៅងូតទឹកស្រះ ជាអកុសលត្រូវលង់ទឹកស្លាប់ទាំង២នាក់ នៅ ក៏ក្នុងទឹកស្រះបង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទីនៅចំណុចស្រះទឹកមួយកន្លែង ស្ថិតនៅភូមិតាស្គរ សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពពីឪពុកម្តាយក្មេងរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ សពជនរងគ្រោះទាំង០២នាក់ខាងលើ បានចេញពីផ្ទះគោលបំណងទៅងូតទឹកក្នុងស្រះនៅកន្លែងកើតហេតុខាងលើ ដោយបាត់យូរពេក ម្ដាយសពជនរងគ្រោះ ក៏បានដើររកលុះមកដល់ចំណុចមាត់ស្រះទឹក ក៏ប្រទះឃើញស្បែកជើងរបស់សពជនរងគ្រោះរួច ក៏បានក្រលេកមើលទៅក្នុងស្រះទឹក ក៏ប្រទះឃើញសពជនរងគ្រោះទាំង០២នាក់អណ្ដែតទឹកស្លាប់បាត់បង់ជីវិតបាត់ទៅហើយទើបផ្អើលឆោឡោស្រែកហៅគេឯងឲ្យជួយ និងដឹងដំណឹងដល់សមត្ថកិច្ចមកពិនិត្យមើលហេតុការណ៍ផងដែរ ។

ក្មេងរងគ្រោះទាំង២នាក់ ត្រូវបានគេស្គាល់ទី០១ឈ្មោះ ខន ចាន់នី ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ សពជនរងគ្រោះទី២ ឈ្មោះ តែម វណ្ណរត្ន័ ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សស្នាក់នៅ ភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមការចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុរបស់ផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌបានឲ្យដឹងថាសពជនរងគ្រោះទាំង០២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។

បច្ចុប្បន្នសពជនរងគ្រោះទាំង០២នាក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ៕ ធឿនព្រែកជ័យ


ចែករំលែក៖