ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់ប្រភេទ៦០មិល្លីម៉ែត្រចំនួន៥គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងព្រៃ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៧​ និង​០០​នាទី​ព្រឹក មាន​ប្រជាពលរដ្ឋ​ឈ្មោះ ខិម សាម ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ជ័រ ឃុំ​ពង្រ ស្រុក​ចុងកាល់​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ប្រភេទ​៦០​មិល្លីម៉ែត្រ​ចំនួន០៥​គ្រាប់ នៅ​ចំណុច​គោក​ពង្រ ជាប់​អូ​បន្ទាយ​ជ័រ ចម្ងាយ​ពី​ភូមិ​ប្រហែល​៤​គីឡូម៉ែត្រ ហើយ​បាន​មក​រាយការណ៍​ជូន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ក្រោយពី ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ពង្រ ទទួល​បាន​ព័ត៌មាន លោកនាយ​ប៉ុស្តិ៍​បាន​ចាត់​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ នៅ​ក្នុង​នោះ​ សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពង្រ​បាន​ហ៊ុមព័ទ្ធ​ដាក់​ស្លាក​សញ្ញាណ​ហាម​ប៉ះ​ពាល់​ ៕ ប៉ែន នួន


ចែករំលែក៖