ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៩នៅក្នុងខេត្តឧត្តរមានជ័យបែក ធ្លាយឯកសារទៀតហើយដោយចោទ ប្រកាន់ទៅលើលោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ និង ឈ្មោះ អួន ហឿប អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រមូលប្រាក់រជ្ជទេយ្យ ៥ភាគរយនិងប្រាក់លទ្ធកម្មពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ ។
ប្រភពបានបង្ហើបថា ការកាត់ប្រាក់រជ្ជទេយ្យ៥ភាគរយនិងប្រាក់លទ្ធកម្មគឺចាប់តាំងពីលោករស់ផល្លា និងឈ្មោះ អួន ហឿប ចូលបម្រើការងារនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យរហូតមក។
បើយោងតាមឯកសារបែកធ្លាយមួយ ច្បាប់ បានសរសេរថា លោក អួនហឿប អនុប្រធានមន្ទីរសេដ្ឋនិងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ បានប្រមូលប្រាក់ទាំងលទ្ធកម្ម និងប្រាក់រជ្ជទេយ្យ តាមបណ្ដាមន្ទីរអង្គភាពនានាជុំវិញខេត្ត ចាប់តាំងពីកើតខេត្តឧត្ដរមានជ័យមកម្លេ៉ះ គឺដើរតួជាអ្នកប្រមូលប្រាក់លទ្ធកម្ម និងប្រាក់រជ្ជទេយ្យ តាមបណ្ដាមន្ទីរ ពាក់ពន្ធ័ជុំវិញខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ រហូតដល់ទៅ៥ភាគរយ ។
លោក អួន ហឿប អនុប្រធានមន្ទីរ បានបញ្ជាក់ថារឿងនេះមិនពិតនោះទេ លោកថាករណីនៅខេត្តឧត្ដរមានជ័យនេះលោកជាមន្រ្ដីហិរញ្ញវត្ថុតូចតាចមួយនៅស្រុកបន្ទាយអម្ពិល ដោយសារតែគេកាត់ស្រុកចូលខេត្តទើបបានមកបម្រើនៅមន្ទីរនេះហើយលោកគ្មានអំណាចប្រមូលប្រាក់បានទេ។
លោករស់ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យបានឲ្យដឹងថា រឿងទាំងអស់ដែលបានចោទប្រកាន់ មកលើរូបលោកនិងអនុប្រធានជារឿងមិនពិតនោះឡើយដោយខុសពីការណ៍ពិតទាំងស្រុងតែម្តង ៕ ប៉ែន នួន