ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង៣នាក់ដើររើសខ្យងនៅវាលស្រែ កាត់ភ្លៀងរលឹម រន្ទះបាញ់ស្លាប់ម្នាក់ និង២នាក់រងរបួសធ្ងន់ ស្រាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុស៣នាក់ត្រូវរន្ទះបាញ់ស្លាប់ម្នាក់ និង២នាក់ទៀត រងរបួសធ្ងន់ និងស្រាល គ្រាដែលដើរកាត់ភ្លៀងរលឹមទៅរើសខ្យងនៅវាលស្រែកាលពីវេលាម៉ោង១៤និង០០នាទីថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៩ ឋិតនៅក្នុងភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកអធិការនគរបាលស្រុកមង្គលបូរី ស៊ិន ណារ៉ាក់បានឲ្យដឹងថា៖ នៅមុនកើតហេតុមានក្មេងប្រុសចំនួន ៣នាក់ បាននាំគ្នាចេញទៅវាលស្រែ ដើម្បីរើសខ្យង នៅចំណុចបឹងត្រែងលាវត្រូវនឹងនៅវាលស្រែខាងត្បូងបឹងអាគរ ចម្ងាយ១គីឡូម៉ែត្រ ស្របពេលនោះ ផ្ទៃមេឃ មានភ្លៀងធ្លាក់រលឹមស្រិចៗ លាយឡំ ជាមួយផ្គររន្ទះយ៉ាងខ្លាំង បានបាញ់ បណ្តាលក្មេងប្រុសម្នាក់ស្លាប់ ចំណែក ២នាក់ ទៀត រងរបួសធ្ងន់ និងស្រាលតែម្ដង។

លោកបញ្ជាក់ថា៖ ក្មេងរងគ្រោះមានឈ្មោះ ភៀន សូរិយា ភេទស្រី អាយុ ១០ឆ្នាំ (ស្លាប់ នៅពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកម្ពុជា ជប៉ុនមង្គលបូរី)និង២នាក់ទៀតឈ្មោះ ម៉ៅ សុឃីម ភេទប្រុស អាយុ១៦ឆ្នាំ (របួសស្រាល)និងម្នាក់ទៀត ឈ្មោះ ម៉ៅ វិចិត្រ ភេទប្រុស អាយុ ១៩ឆ្នាំ(របួសធ្ងន់) ទាំង៣នាក់ នៅភូមិសាយសាម៉ន ឃុំចំណោម ស្រុកងម្គលបូរី ។ បច្ចុប្បន្នក្មេងដែលបានបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកក្មេងប្រុស២នាក់រងរបួសដោយរន្ទះបាញ់នោះកំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យ ៕សំ វិច្ឆិកា


ចែករំលែក៖