ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបរម៉ូតូលឿនជ្រុល ទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន បង្កឲ្យរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរ ម៉ូតូបុករថយន្តបើកបរឆ្លងកាត់ផ្លូវ បណ្តាលឲ្យរបួសធ្ងន់០២នាក់ ខូចខាតម៉ូតូ០១គ្រឿង​។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងជិត២រសៀល ថ្ងៃសុក្រ ០១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៣និង០០នាទី លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ៩៨-៩៩ ភូមិតាំងគោ ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក Toyota Prius ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2AT.9692 បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច ដោយឈ្មោះ ប៉ាង ឈៀកអ៊ាវ ភេទប្រុស អាយុ៣២ឆ្នាំ ភូមិថ្នល់បែក ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។

ម៉ូតូម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GD.3262 បើកបរផ្លូវត្រង់ពីត្បូងទៅជើង ដោយឈ្មោះ ម៉ៅ មិន ភេប្រុស អាយុ៤១ឆ្នាំ នៅភូមិប្រយុក ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម របួសធ្ងន់ ពាក់មួកសុវត្ថិភាព មុខរបរកសិករ ។ ឌុបប្រពន្ធឈ្មោះ ណៃ ឃាង អាយុ៤២ឆ្នាំ របួសធ្ងន់ ពាក់មួកសុវត្ថិភាព មុខរបរកសិករ ។

មូលហេតុ បង្កដោយអ្នកបើកបររថយន្តឆ្លងកាត់ផ្លូវខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុសមត្ថកិច្ចបញ្ជូនជនរងគ្រោះនៅមន្ទីរពេទ្យ និងវាស់វែង ប្រមូលវត្ថុតាងយកទៅរក្សទុកនៅអធិការនគរបាលស្រុកបារាយណ៍ រងចាំដើស្រាយគ្នាតាមច្បាបប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖