ខេត្តសៀមរាប៖ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្នុង រមណី យដ្ឋានអង្គរ និងជួយសម្រួលដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍នោះ មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានអះអាងថា នឹងត្រូវធ្វើការស្ថាបនា, ជួសជុលផ្លូវក្នុងតំបន់ឧទ្យានអង្គរនេះឲ្យរួចទាំងអស់ក្នុងឆ្នាំ២០២០ ។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៩នេះថា អាជ្ញាធរជាតិអប្សរាមានតួនាទីសំខាន់ ក្នុងការអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក និងជាដួងព្រលឹងជាតិរបស់ខ្មែរ មានន័យ ថា ត្រូវធ្វើយ៉ាងណាឲ្យការអភិរក្ស និងអភិ វឌ្ឍន៍បម្រើដល់គ្នាទៅវិញទៅមក ។
ក្នុងនោះការថែរទាំ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាផ្នែកមួយដ៏សំ ខាន់ និងអាទិភាពរបស់អាជ្ញាធរជាតិអប្សរាក្នុងការចូល រួមចំណែកឲ្យសម្រេចឲ្យបាននូវគោលដៅការអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ។
លោកបានបន្តថា ការកសាងផ្លូវថ្នល់នៅក្នុងតំបន់អង្គរនេះ គឺមានលក្ខណៈពិសេស និងខុសប្លែកពីការកសាង ផ្លូវនៅទីកន្លែងដទៃទៀត ដោយសារ រមណី យ ដ្ឋានអង្គរ គឺជាបេតិកភណ្ឌពិភពលោកដែលមិនមែនមានតែប្រាសាទបុរាណ និងរមណីយដ្ឋានបុរាណវិទ្យា ដែលត្រូវការពារប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងទេស ភាពវប្បធម៌ផងដែរ ។
កន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានសហការជាមួយដៃគូរអភិវឌ្ឍន៍អន្តរជាតិនានាដូច ជា AFD, KOICA ក៏ដូចមានការគាំទ្រហិរញ្ញវត្ថុពីរាជ រដ្ឋាភិបាលផងនោះ អាជ្ញាធរជាតិអប្សរាបានសាងសង់ផ្លូវថ្មី និងផ្លូវវាងតំបន់អង្គរ ព្រមទាំងជួសជុលថែទាំផ្លូវបានជាច្រើនខ្សែ ដូចជា ផ្លូវ ៦០ ម៉ែត្រ ផ្លូវមិត្តភាព កម្ពុជា-កូរ៉េ ចេញពីផ្លូវជាតិលេខ៦ ទៅព្រះដាក់ ផ្លូវចេញពីផ្លូវលេខ៦ត្រង់សាលាគ្រួសទៅផ្លូវមុខអង្គរត្រង់ បាល់ឡុង ផ្លូវចេញពីផ្លូវលេខ៦ ទៅបន្ទាយស្រី ផ្លូវចេញពីខ្លោងទ្វារដៃឆ្នាំងភ្ជាប់ទៅផ្លូវវាងកូរ៉េដំណាក់ កាលទី២ ផ្លូវកស្សិណអង្គរទៅស្រះស្រង់ ផ្លូវវង់ធំ ចេញពីខ្លោងទ្វារដៃឆ្នាំងទៅប្រាសាទនាគព័ន្ធជា ដើម ។
បើតាមទិសដៅរបស់អាជ្ញាធរជាតិអប្សរា នឹងធ្វើការ ស្ថាបនា និងជួសជុលផ្លូវនៅក្នុងតំបន់រមណីយដ្ឋានអង្គរបានស្អាតទាំងអស់នៅត្រឹមឆ្នាំ២០២០ ខណៈបច្ចុ ប្បន្ននេះអាជ្ញាធរជាតិអប្សរា កំពុងស្ថាបនា និងជួស ជុល ផ្លូវនៅតំបន់អង្គរឲ្យស្អាតបានជាច្រើនខ្សែមក ហើយ ។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏កំពុងបន្តស្វែងរកកិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិ ក្នុងការផ្តល់ជំនួយកសាងផ្លូវវាងតំបន់អង្គរ និងផ្លូវវាងប្រា សាទបន្ថែមទៀត ដើម្បីឲ្យការគ្រប់គ្រងកាន់តែមាន ប្រសិទ្ធិភាព និងប្រកបដោយចីរភាព ។
លោក ឈិត ប៊ុនហ៊ុយ ជាមគ្គុទ្ទេសក៏ទេសចរណ៍ភាសារអេស្ប៉ាញបានថ្លែងថា លោកពិតជាមានការ សប្បាយចិត្តនៅពេលដែលឃើញអាជ្ញាធរអប្សរាបានស្ថាបនា និងជួសជុលផ្លូវនៅក្នុងតំបន់អង្គរនេះឲ្យស្អាតឡើងវិញ ។
លោកបញ្ជាក់ថា មួយរយៈមកនេះផ្លូវនៅក្នុងតំបន់មាន ការខូចខាតជាច្រើនអន្លឺ ដែលបង្កឲ្យមានការលំបាក ដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ពេលខ្លះដីហ៊ុយធ្វើឲ្យភ្ញៀវទេសចរមិនសប្បាយចិត្ត ប៉ុន្តែស ម្រាប់ពេលនេះផ្លូវបានស្អាតអមដោយដើមឈើមាន ស្លឹកលាស់ខ្ចីធ្វើភ្ញៀវទេសចរមានការពេញចិត្ត មានអារម្មណ៍ស្រស់ថ្លា និងនិយាយកោតសសើរដល់រដ្ឋាភិបាលកម្ពុជាផងដែរ ៕ ប៊ុនរិទ្ធី