ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ភួង សីុផាន រដ្ឋលេខាធិការ ក្រសួងការពារ ជាតិ បានអនុញ្ញាតឲ្យគណៈប្រតិភូមហាវិទ្យាល័យ ការពារជាតិកេនយ៉ា ចូលជួបសំដែងការគួរសម និងធ្វើបទបង្ហាញ នៅទីស្តីការក្រសួងការពារជាតិកាលពីថ្ងៃ ចន្ទ ៤ កើតខែ ចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៩ ។
ក្នុងនាមសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួ ងការពារជាតិ នាយឧត្តមសេនីយ៍ ភួង សីុផាន លើកឡើងពីនយោបាយឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសន៍ដ៏ឆ្នើមមួយរូប នៅក្នុងតំបន់ បានបព្ចាប់សង្គ្រាមសីុវិលជាស្ថាពរ ក្រោយពីសង្គ្រាមបាន ហែកហួរជិតបីទសវត្សរ៍ ដោយក្លិនគ្រាប់រំសេវ ឈាមស្រក់ អំពើរប្រល័យពូជសាសន៍ ដោយស្ងប់សុខ នាចុងទសវត្សរ៍ ៩០ ។
សម្តេចតេជោដាក់ចេញនូវវិធានការបីចំណុច ទីមួយ: ធានាអាយុជីវិតដល់កងកម្លាំង និងប្រជាពលរដ្ឋ ទីពីរ ទ្រព្យសម្បិត្ត ទីបី ការងារ ជូនដល់កម្លាំងសមាហរណកម្ម ចុះចូលជាមួយរដ្ឋាភិ បាល ដោយគ្មានអ្នកចាញ់ អ្នកឈ្នះ ។ ទាំងអស់គ្នាឈ្នះ ឈ្នះ ក្រោមម្លប់តែមួយ គឺខ្មែរឈ្នះ ។ នយោបាយនេះធ្វើឲ្យ កម្ពុជាទទួលបានសុខ សន្តិភាពពេញលេញ ដោយបព្ចាប់សង្គ្រាមសីុវិលទំាងស្រុង នៅកម្ពុជា ។
ចំពោះការបញ្ជូនកងកម្លាំងមួកខៀវកម្ពុជា ចេញរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅទ្វីបអាហ្វិកចំនួន ៨ ប្រទេសមានកម្លាំងសរុបជាង ៥ ពាន់នាក់ក្នុងនោះមានកម្លំាងមួកខៀវនារីជាង ២ រយនាក់ របស់កងទ័ពមួកខៀវកម្ពុជា ។ ជារៀងរាល់ឆ្នាំដោយទទួលការកោតសរសើរពីម្ចាស់ប្រទេសសាមីុ ប្រមុខអង្គការស ហប្រជាជាតិ និងទទួលចំណាត់ថ្នាក់ជាប្រទេ សដែលមានកងទ័ពនារីលេខពីរក្នុងតំបន់ ។
បញ្ញាផ្សេងៗពាក់ព័ន្ធ ចំពោះវិស័យការពារជាតិ នាយឧត្តម សេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារជាតិ បញ្ជាក់ពីតួនាទីគ្រឹះក្នុងកិច្ចការពារជាតិ ក៏ដូចជាចូលរួមរក្សា សុខសន្តិភាព សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដោយអនុវត្តតាមទិសស្លោក ” ប្រជាពលរដ្ឋជាទឹក កងទ័ពជាត្រី ” ជាដើម ៕ សុខដុម